កុំភ្លេចទៅទស្សនា..! ចុងសប្តាហ៍នេះ «ផ្លូវថ្មើរជើង» នឹងមានការសម្ដែងសិល្បៈរួមគ្នា កម្ពុជា-ចិន
អុន សម្ផស្ស
20 ឧសភា 2025 07:30 AM

រាជធានីភ្នំពេញ៖ ដើម្បីអបអរពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិន នឹងរៀបចំឱ្យមានការសម្ដែងទស្សនីយភាពសិល្បៈទ្វេភាគី រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៤ និង២៥ឧសភា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវថ្មើរជើង (Walk Street) នាមាត់ទន្លេចតុម្មុខ..។

ទិដ្ឋភាពនៅតាមដងផ្លូវថ្មើរជើង (Walk Street) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។

ក្រសួងបញ្ជាក់ថា ព្រឹត្តិការណ៍បើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ត្រូវបានប្រមុខរាជ/រដ្ឋាភិបាលទាំងពីរឯកភាពគ្នា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជាកាលពីខែមេសា។ ចំពោះការរៀបចំកម្មវិធី នឹងមានការសម្ដែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន នាល្ងាចថ្ងៃទី២៣ឧសភា នៅសាលសន្និសីទចតុម្មុខ។ ដោយឡែក នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នឹងមានការសម្ដែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន សម្រាប់មហាជនទស្សនា នៅបរិវេណសួនច្បារតេជោមាសតេជោយ៉ត តាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេចតុម្មុខ។

រូបភាពឯកសារ៖ ពិធីបិទ«ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤»

សូមជម្រាបថា បន្ទាប់ពីឆ្នាំ២០២៤ ដែលជា «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន» រដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពបន្តកំណត់យកឆ្នាំ២០២៥ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ»។ ក្រោយការអនុវត្តកាលពីឆ្នាំមុនទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ពិសេស គឺលើវិស័យទេសចរណ៍។ ជាក់ស្តែង ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចិនប្រមាណ៨៥ម៉ឺននាក់ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់៕

រូបភាពឯកសារ៖ ពិធីបិទ«ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤»
រូបភាពឯកសារ៖ ពិធីបិទ«ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤»
ទិដ្ឋភាពនៅតាមដងផ្លូវថ្មើរជើង (Walk Street) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
ទិដ្ឋភាពនៅតាមដងផ្លូវថ្មើរជើង (Walk Street) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
ទិដ្ឋភាពនៅតាមដងផ្លូវថ្មើរជើង (Walk Street) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
ទិដ្ឋភាពនៅតាមដងផ្លូវថ្មើរជើង (Walk Street) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
ទិដ្ឋភាពនៅតាមដងផ្លូវថ្មើរជើង (Walk Street) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
ទិដ្ឋភាពនៅតាមដងផ្លូវថ្មើរជើង (Walk Street) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត