សប្តាហ៍ទី៣នៃខែឧសភា មានករណីភ្លើងឆេះព្រៃ៤លើក ក្រសួងជំនាញប្រាប់ឱ្យរួមគ្នាទប់ស្កាត់
S
Sreyleak Yith
20 ឧសភា 2025 08:30 AM

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២០ឧសភានេះ បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយសប្តាហ៍ទី៣នៃខែឧសភា ពោលចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ មានករណីភ្លើងឆេះព្រៃចំនួន៤លើកលើខេត្តចំនួនពីរ...។

ក្រសួងបរិស្ថាន គូសបញ្ជាក់ថា ខេត្តមានកណីឆេះព្រៃរួមមាន៖ ខេត្តរតនគិរី មានចំនួន៣ករណី និងខេត្តកំពង់ឆ្នាំង មាន១កណី។ ដោយទ្បែក ២៣រាជធានី-ខេត្តទៀតពុំមានភ្លើងឆេះព្រៃទ្បើយ។ យ៉ាងណា ចំពោះករណីឆេះព្រៃទាំង៤លើកនោះ ក្រសួងមិនបានបញ្ជាក់ថា ការឆេះបណ្ដាលមកពីមូលហេតុអ្វីទ្បើយ។ សូមរំឭកថា នាពេលកន្លងមក ដើម្បីទប់ស្កាត់កុំឱ្យមានភ្លើងឆេះព្រៃ ក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរខេត្តដែលមានតំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងចុះអប់រំប្រជាពលរដ្ឋឱ្យមានការយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ ការដុតសំរាមប្លាស្ទិក សម្ភារកសិកម្ម ការដុតគល់ជញ្ជ្រាំង ការដុតស្មៅ ឬដុតចម្ការជាដើម ជាពិសេស ការអនុវត្តសារាចរស្តីអំពីការទប់ស្កាត់ និងការបំពុលខ្យល់សាធារណៈ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត