នគរបាលមានក្បាលពោះធំៗទូទាំងរាជធានីភ្នំពេញ ចាប់ផ្តើមហាត់ប្រាណដោយមានគ្រូបង្វឹក ដើម្បីឱ្យរាងប្រែមកជាសមសួនវិញ
L
Linda Sorn
03 ឧសភា 2025 03:00 AM

រាជធានីភ្នំពេញ៖ ក្រោយមានបទបញ្ជាពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នងកានគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ចាប់ផ្តើមណែនាំឱ្យមន្ត្រីនគរបាលនៅតាមបណ្តាខណ្ឌទាំង១៤ ដែលមានក្បាលពោះធំៗ ទៅហាត់ប្រាណសម្រកក្បាលពោះ ឬទម្ងន់។ នេះបើតាមការឱ្យដឹងពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ

ថ្លែងប្រាប់អង្គភាព SBM News កាលពីរសៀលថ្ងៃទី២ឧសភា ឆ្នាំ២០២៥ លោក សំ វិច្ឆិកា លើកឡើងថា ការហាត់ប្រាណ [ដោយមានគ្រូបង្វឹកនេះ] ដើម្បីឱ្យមន្ត្រីនគរបាលទទួលបានសុខភាពល្អ ជាពិសេសមន្ត្រីដែលមានក្បាលធំៗ ឱ្យមានរូបរាងសក្ដិសមជាមន្ត្រីនគរបាល។ បើតាម លោក សំ វិច្ឆិកា នគរបាលនៃអធិការដ្ឋានខណ្ឌកំបូល ចាប់ផ្តើមហាត់ប្រាណមុនគេ ដោយចាត់មន្ត្រីមានក្បាលពោះធំៗទៅហាត់ប្រាណចាប់ពីថ្ងៃទី១ឧសភាតទៅ នៅឯក្លឹបហាត់ប្រាណអាណាចក្រកំបូល​។

មន្ត្រីនគរបាលខណ្ឌកំបូលធ្វើលំហាត់ប្រាណ។ រូបភាព៖ ស្នងការនគរបាលរាជធានីភ្នំពេញ
មន្ត្រីនគរបាលខណ្ឌកំបូលធ្វើលំហាត់ប្រាណ។ រូបភាព៖ ស្នងការនគរបាលរាជធានីភ្នំពេញ

យ៉ាងណា ចំពោះចំនួនមន្ត្រីដែលមានក្បាលពោះធំៗត្រូវបញ្ជូនទៅហាត់ប្រាណ អ្នកនាំពាក្យមិនអាចបញ្ជាក់បានទេ ខណៈការងារស្ថិតិនេះស្ថិតក្រោមការគ្រប់គ្រងរបស់នគរបាលខណ្ឌនីមួយៗ។ សូមរម្លឹកថា កាលពីកំលុងខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ធ្លាប់ចេញវិធានការមិន​ឱ្យមន្ត្រីដែលមានក្បាលពោះធំៗចេញទៅធ្វើការងារខាងក្រៅ ជាពិសេសការងារចរាចរណ៍ និងប្រតិបត្តិការនានា។ យ៉ាងណា ចំពោះមន្ត្រីនគរបាលដែលចង់ចេញប្រតិបត្តិការខាងក្រៅ ត្រូវធ្វើលំហាត់ប្រាណ តមអាហារ ឬធ្វើយ៉ាងណាឱ្យស្រកទម្ងន់សក្ដិសមជាមន្ត្រីនគរបាល៕

មន្ត្រីនគរបាលខណ្ឌកំបូលធ្វើលំហាត់ប្រាណ។ រូបភាព៖ ស្នងការនគរបាលរាជធានីភ្នំពេញ
មន្ត្រីនគរបាលខណ្ឌកំបូលធ្វើលំហាត់ប្រាណ។ រូបភាព៖ ស្នងការនគរបាលរាជធានីភ្នំពេញ
មន្ត្រីនគរបាលខណ្ឌកំបូលធ្វើលំហាត់ប្រាណ។ រូបភាព៖ ស្នងការនគរបាលរាជធានីភ្នំពេញ
មន្ត្រីនគរបាលខណ្ឌកំបូលធ្វើលំហាត់ប្រាណ។ រូបភាព៖ ស្នងការនគរបាលរាជធានីភ្នំពេញ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត