ជនជាតិចិនបើកបររថយន្តឡាំបូគីនីបុកម៉ូតូរហូតធ្វើឱ្យមនុស្សស្លា.ប់ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូង
ហ៊ែល កំសាន
25 កុម្ភៈ 2024 10:00 AM

រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ដែលបើករថយន្តសេរីទំនើបម៉ាកឡាំបូគីនី LUMBORGHINI ពណ៌ទឹកក្រូច ទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA Dream​ រហូតធ្វើឱ្យជនរងគ្រោះម្ចាស់ម៉ូតូបាត់បង់ជីវិត ពេលនេះ ត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនខ្លួនអ្នកបើកបរជនជាតិចិនរូបនោះទៅសាលាដំបូងរាជធានីភ្នំពេញហើយ។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែកុម្ភៈ...។

ជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ក្រោយជនបង្កជនជាតិចិនបើករថយន្តទៅបុក កាលពីថ្ងៃទី២៣ ខែកុម្ភៈ។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ក្រោយជនបង្កជនជាតិចិនបើករថយន្តទៅបុក កាលពីថ្ងៃទី២៣ ខែកុម្ភៈ។

យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ជនបង្កបើករថយន្តឈ្មោះ ហ្វូ ហ្សុងហ្គូ FU ZHONGHUA ភេទប្រុស ជនជាតិចិន ដែលបើកបរក្នុងល្បឿនលឿន និងក្នុងស្ថានភាពមានជាតិអាល់កុល ០,៨៦មីលីក្រាមក្នុងមួយលីតខ្យល់ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងរហូតធ្វើឱ្យមនុស្សបាត់បង់ជីវិតភា្លមៗនៅកន្លែងកើតហេតុ បន្ទាប់មកជនបង្ក បានព្យាយាមបើករត់គេចខ្លួនតែត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន។ ប្រភពដដែលបន្តថា ក្រោយពីបានឃាត់ខ្លួន និងសួរនាំរួចសមត្ថកិច្ចបានសម្រេចបញ្ជូនខ្លួនជនបង្កខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ម៉ូតូជនរងគ្រោះ ត្រូវជនបង្កជនជាតិចិនបើករថយន្តទៅបុក កាលពីថ្ងៃទី២៣ ខែកុម្ភៈ។
ម៉ូតូជនរងគ្រោះ ត្រូវជនបង្កជនជាតិចិនបើករថយន្តទៅបុក កាលពីថ្ងៃទី២៣ ខែកុម្ភៈ។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី២២ឆ្លងចូលថ្ងៃទី២៣កុម្ភៈ ជនបង្កខាងលើបានបើករថយន្តស៊េរីទំនើបរបស់ខ្លួនម៉ាក ឡាំបូគីនី ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.៩៩៩ ទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប១V-៩១២៧ បណ្តាលឱ្យជនរងគ្រោះម្ចាស់ម៉ូតូបាត់បង់ជីវិតភ្លាមៗ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហព័ន្ធរុស្សី ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

រថយន្តជនបង្ក ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានក្រោយកើតហេតុ កាលពីថ្ងៃទី២៣ ខែកុម្ភៈ។

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត