ខេត្តស្ទឹងត្រែង បិទឈប់ឱ្យប្រើ«មង»សម្រាប់នេសាទរយៈពេល៥ខែ
អុន សម្ផស្ស
26 មេសា 2025 11:00 AM

ខេត្តស្ទឹងត្រែង៖ ដើម្បីការពារត្រីមេពូជក្នុងអំឡុងពេលបង្កកំណើត ការនេសាទក្នុងខេត្តស្ទឹងត្រែង ដោយប្រើឧបករណ៍មងគ្រប់ភេទ នឹងត្រូវហាមឃាត់រយៈពេល៥ខែ ចាប់ពីថ្ងៃទី១ឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។

តានរដ្ឋបាលខេត្ត ប្រជានេសាទនៅតែអាចនេសាទបានដោយប្រើនូវឧបករណ៍នេសាទជាលក្ខណៈគ្រួសារ។ ឧបករណ៍ទាំងនោះ រួមមាន៖ សៃយ៉ុន លប សំណាញ់ សន្ទួចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់នៅការប្រើប្រាស់ឧបករណ៍ខុសច្បាប់។ រដ្ឋបាលខេត្តសង្កត់ធ្ងន់ថា៖«សូមបងប្អូនមេត្តាបញ្ឈប់ជាបន្ទាន់នូវការប្រើឧបករណ៍ឆក់ សារធាតុពុល និងគ្រឿងផ្ទុះ ដែលជាប្រភេទឧបករណ៍នាំឱ្យវិនាសអន្តរាយដល់ធនធានជលផល និងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត»  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត