លួចចូលខុសច្បាប់ ចាប់ប.ង្ខាំងមនុស្ស និងឆបោក វៀតណាម២០នាក់ត្រូវបញ្ជូនចេញពីកម្ពុជា
អុន សម្ផស្ស
24 មេសា 2025 04:30 AM

ក្រុងកំពត៖ ជនជាតិវៀតណាមចំនួន២០នាក់ ((មានស្រី៥នាក់) ត្រូវបានអាជ្ញាធរកម្ពុជាអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជា តាមច្រកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

ជនជាតិវៀតណាមសរុបចំនួន២០នាក់នោះ ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៣នាក់, ពីស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន៧នាក់, ពីការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន១នាក់ និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន៩នាក់។ ជនជាតិវៀតណាមទាំង២០នាក់នេះ ពាក់ព័ន្ធករណី៣ធំៗ រួមមាន៖ លួចស្នាក់នៅធ្វើការងារខុសច្បាប់ ករណីចាប់បង្ខាំងមនុស្ស និងករណីឆបោកមានស្ថានទម្ងន់ទោស។ ចំពោះ អ្នកប្រព្រឹត្តអំពើចាប់បង្ខាំងមនុស្ស និងឆបោក ត្រូវបានតុលាការកាត់ទោស ហើយពួកគេក៏អនុវត្តទោសនៅកម្ពុជារួចហើយដែរ ទើបបញ្ជូនទៅស្រុកកំណើតវិញ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត