ក្រសួងកសិកម្ម៖ ទោះមានបញ្ហាអាកាសធាតុ ក៏គ្រាប់ស្វាយចន្ទីឆ្នាំនេះនៅតែមានគុណភាព និងរក្សាតម្លៃល្អ
អុន សម្ផស្ស
21 មេសា 2025 07:00 AM

រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា បើទោះបីជាមានបញ្ហាអាកាសធាតុត្រជាក់អូសបន្លាយក្ដី ប៉ុន្តែគ្រាប់ស្វាយចន្ទីសើម ដែលប្រមូលនាដើមរដូវឆ្នាំ២០២៥នេះ នៅតែមានគុណភាពល្អ ហើយការលក់ចេញ ទទួលបានតម្លៃល្អប្រសើរ។ 

រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

គ្រាប់ស្វាយចន្ទីសើមនៅដើមរដូវនេះ មានតម្លៃ៦៥០០រៀលក្នុង១គីឡូក្រាម ខណៈបច្ចុប្បន្ន ពេលខ្លះទៀតអាចតម្លៃចន្លោះពី៤៨០០រៀល ដល់៥២០០រៀលក្នុង១គីឡូក្រាម ពោលគឺទៅតាមតំបន់ និងគុណភាពគ្រាប់។ ក្រសួងសង្កត់ធ្ងន់ថា៖«បើប្រៀបធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១ ដល់២០២៥ តម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ បើទោះបីក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ការទិញលក់នៅតែដំណើរការដូចធម្មតា ពុំមានបញ្ហានោះឡើយ»

រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយឡែក ចំពោះបញ្ហាប្រឈមអំឡុងពេលនេះវិញ ប្រភេទពូជM23 មានការខូចជ្រុះក្តឹប និងផ្កាចន្ទីដែលទើបនឹងចេញវគ្គចុងក្រោយ ដោយសារតែមានភ្លៀងកក់ខែច្រើននៅក្នុងខែចេត្រ ធ្វើឱ្យប៉ះពាល់។ ផ្អែកលើការវាយតម្លៃនៅតាមតំបន់មួយចំនួន ក្រសួងអះអាងថា មានភ្លៀងធ្លាក់ច្រើនធ្វើឱ្យទិន្នផលអាចថយចុះ។ ដោយឡែកនៅតំបន់ដែលមានភ្លៀងតិចតួច ទិន្នផលអាចកើនឡើង ហើយការប្រមូលផលឆ្នាំនេះ អាចបញ្ចប់យឺតជាងឆ្នាំកន្លងមក ប៉ុន្តែក្រុមការងារនឹងបន្តតាមដានទៀត។

រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សូមជម្រាបថា ការវាយតម្លៃរបស់ក្រសួង ធ្វើឡើងបន្ទាប់ពីក្រុមការងារជំនាញក្រសួង ចុះពិនិត្យនិងវាយតម្លៃសហគមន៍កសិកម្មទំនើបស្វាយចន្ទីសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក សហគមន៍កសិកម្មទំនើបសំបូររុងរឿង និងសហគមន៍កសិកម្មទំនើបទំរីង ស្រុកសណ្តាន់ ព្រមទាំងជួបកសិករនៅតាមចម្ការមួយចំនួនដែលកំពុងមមាញឹកប្រមូលផលដំណាំស្វាយចន្ទី និងអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ៕

រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត