អាជ្ញាធររកឃើញកន្លែងលក់គ្រឿងអលង្ការ ទូរសព្ទ និងទទួលបញ្ចាំចំនួន២០ កំពុងដំណើរការដោយគ្មានអាជ្ញាបណ្ណ
អុន សម្ផស្ស
19 មេសា 2025 07:00 AM

រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ហៅកាត់ថា(ន.អ.ប.) បានជូនដំណឹងឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះអាជីវកម្ម-សហគ្រាស លក់គ្រឿងអលង្ការ លក់ទូរសព្ទ និងទទួលបញ្ចាំចំនួន២០នៅរាជធានីភ្នំពេញ ក្រោយរកឃើញថាទីតាំងទាំងនោះគ្មានអាជ្ញាបណ្ណពីន.អ.ប.ឡើយ។ សេចក្តីជូនដំណឹងនេះ ចុះកាលបរិច្ឆេទតាំងពីថ្ងៃទី៩មេសា ឆ្នាំ២០២៥។

ស្ថាប័នមានសមត្ថកិច្ច អំពាវនាវតាមរយៈសេចក្តីជូនដំណឹងថា៖«សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងសហគ្រាស-អាជីវកម្ម[ទាំង២០នេះ] ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ»។ អាជីវកម្ម-សហគ្រាសចំនួន២០នោះ រួមមាន៖ ទី១.សហគ្រាស ខេ-វត្តី អ៊ិនវេសម៉ិន ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី២.អាជីវកម្ម សាន្នីលក់គ្រឿងអលង្ការ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ទី៣.អាជីវកម្ម អិល ឌី ហាងលក់ទូរសព្ទដៃទំនើប មានទីតាំងនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី៤​.អាជីវកម្ម ម៉ាក់ ជីអ៊ីង លក់គ្រឿងអលង្ការ និងទទួលបញ្ចាំ នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ទី៥.អាជីវកម្ម ម៉ាក់ អាម៉ី លក់គ្រឿងអលង្ការ និងទទួលបញ្ចាំ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ 

រូបភាពតំណាង
រូបភាពតំណាង

ទី៦.អាជីវកម្ម ម៉ី ហ្វាង ហាងលក់ទូរសព្ទដៃទំនើប នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ទី៧.អាជីវកម្ម ប៊ុន សិទ្ធ ទទួលបញ្ចាំ នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ទី៨.អាជីវកម្ម ណា លិទទួលបញ្ចាំ នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ទី៩.អាជីវកម្ម អ៊ឹង ហាំងលាភ ជួសជុល និងបញ្ចាំទូរសព្ទ នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ទី១០.អាជីវកម្ម សុវណ្ណា១៦៨ហាងលក់ទូរសព្ទដៃទំនើប នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ទី១១.អាជីវកម្ម សាក់ស៊ី ហាងលក់ទូរសព្ទដៃទំនើប នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី១២.អាជីវកម្ម ហាង វីរិយ៉ា គ្រឿងអលង្ការ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ទី១៣.អាជីវកម្ម ណារិទ្ធ បញ្ញា នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

រូបភាពតំណាង
រូបភាពតំណាង

ទី១៤.អាជីវកម្ម ម៉ាក់ លីហេង នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី១៥.អាជីវកម្ម ធី ខេ អេស ម៉ាន់នី នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី១៦.អាជីវកម្ម ចែគីម គ្រឿងអលង្ការ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី១៧.អាជីវកម្ម ហៀង វុឌ្ឍថា នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ ទី១៨.អាជីវកម្ម ថៃ សៀវម៉ី នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ទី១៩.អាជីវកម្ម លី ណា នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ទី២០.អាជីវកម្ម ជាង ហួរ នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត