និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ធ្វើបច្ចុប្បន្នភាពលើសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ឧសភា កោះអញ្ជើញម្ចាស់អាជីវកម្មនៃគម្រោង Jovan City មកបង់ប្រាក់ផាកពិន័យ
អាន ប៊ុនរ័ត្ននៈ
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានចេញសេចក្តីជូនដំណឹងមួយ ពីការធ្វើបច្ចុប្បន្នភាពលើសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការកោអញ្ជើញឱ្យបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដូចមានឈ្មោះខាងក្រោម។

ទី១. ក្រុមហ៊ុន ឈូ យ័នអិល១(ខេមបូឌា) ឌីវេឡុបមេន ឯ.ក មានគម្រោងឈ្មោះ Jovan City ចំពោះទីតាំងគម្រោង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលត្រូវផាកពិន័យនូវចំនួនទឹកប្រាក់១រយលានរៀល (១០០ ០០០ ០០០រៀល)។ ដូច្នេះ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តស្របតាមបទប្បញ្ញត្តិជាធរមាន ន.អ.ប. សូមកោះអញ្ជើញ លោក-លោកស្រី ជាម្ចាស់ក្រុមហ៊ុន-គម្រោងខាងលើ មកបង់ប្រាក់ផាកពិន័យតាមរយៈដីការរបង់ប្រាក់ផាកពិន័យ ដែលបានប្រគល់ជូនក្នុងរយៈពេល១៥ (ដប់ប្រាំ) ថ្ងៃយ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹង ជាកំហិត។

ក្នុងករណី នៅតែបន្តគេចវេះមិនអនុវត្តតាមការណែនាំ ន.អ.ប. នឹងចាត់វិធានការតឹងរ៉ឹងទៅតាមច្បាប់ជាធរមាន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ជាម្ចាស់ក្រុមហ៊ុន-គម្រោងជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ន.អ.ប. សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក-លោកស្រី ជាម្ចាស់ក្រុមហ៊ុនគម្រោង ក្នុងការបំពេញកាតព្វកិច្ចខាងលើឱ្យបានត្រឹមត្រូវ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត