
រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន ដោយគ្មានអាជ្ញាបណ្ណ...។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងយ៉ាងដូច្នេះថា សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា គម្រោងចំនួនពីរបាននិងកំពុងកំពុងធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប.។ គម្រោងទាំងនោះរួមមាន៖ ទី១.ឈ្មោះ បុរី អ៊ុង សៀមឡាយ មានទីតាំងស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២.ផ្ទះល្វែងប្រណិតសៀមរាប មានទីតាំងគម្រោង ភូមិឆ្លងអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ដូច្នេះ ន.អ.ប. សូមជម្រាបជូនដល់សាធារណជនទាំងអស់ សូមកុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងខាងលើ ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕



