
រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការផ្តល់របាយការណ៍ប្រចាំខែ សម្រាប់អាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន មក (ន.អ.ប.)...។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែន ធនាគារ បានឱ្យដឹងយ៉ាងដូច្នេះថា សូមជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ម្ចាស់ក្រុមហ៊ុន សហគ្រាស គម្រោងដែលបានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍ អគារសហកម្មសិទ្ធិ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ពី ន.អ.ប. ទាំងអស់ជ្រាបថា៖ រាល់ការផ្តល់របាយការណ៍ប្រចាំខែសម្រាប់អាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍ អគារសហកម្មសិទ្ធិ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ត្រូវអនុវត្ត ដូចខាងក្រោម៖

ទី១.ប្រើប្រាស់នូវទម្រង់របាយការណ៍ប្រចាំខែ និងតាមកាលកំណត់ដោយ ន.អ.ប.។ ទី២.រាល់ការផ្តល់របាយការណ៍ប្រចាំខែ ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិចតេឡេក្រាម (Telegram)។ ទី៣.ផ្អាកការផ្តល់របាយការណ៍ប្រចាំត្រីមាស និងរបាយការណ៍ប្រចាំឆមាស មក ន.អ.ប. រហូតដល់មានការជូនដំណឹងសារជាថ្មី សម្រាប់អាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ និង អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ។ ជាមួយគ្នានោះ ន.អ.ប. បានគូសបញ្ជាក់បន្ថែមថា៖ ក្រុមហ៊ុន សហគ្រាស គម្រោង ត្រូវផ្ញើរបាយការណ៍មក ន.អ.ប. តាមរយៈតេឡេក្រាមតែមួយគត់នៅរៀងរាល់ ម៉ោងធ្វើការ តាមកាលកំណត់ដែលមានលេខទូរសព្ទ៖ ០៨៥ ២៦៦ ២៦៨ សម្រាប់អាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ។

លេខទូរសព្ទ ០៦១ ២៦៦ ២៦៨ សម្រាប់អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ។ លេខទូរសព្ទ ០៧៨ ២៦៦ ២៦៨ សម្រាប់អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។ ក្នុងករណីមានចម្ងល់ពាក់ព័ន្ធនឹងទម្រង់របាយការណ៍ប្រចាំខែនេះ សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទលេខ៖ ០៧០ ៥៦១ ០៥៥ សម្រាប់អាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ។ លេខទូរសព្ទ ០៩៨ ៧១ ៦៦ ៨៨ សម្រាប់អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ។ លេខទូរសព្ទ ០១៧ ៧០១ ៦២០ សម្រាប់អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន សហគ្រាស គម្រោងទាំងអស់ចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់..៕




