ចូលឆ្នាំ៣ថ្ងៃ ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវជាង១,៦ម៉ឺននាក់
S
Soriya Sou
17 មេសា 2025 09:00 AM

ខេត្តព្រះវិហារ៖ រយៈពេល៣ថ្ងៃ ​ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២៥ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅទស្សនាកម្សាន្តសរុបជាង១ម៉ឺន៦ពាន់នាក់។ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រីឯប្រាសាទកោះកេរ ស្ថិតនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

របាយការណ៍ផ្សាយដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្នុងពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរសរុបជាង៣,៦ពាន់នាក់ (ភ្ញៀវអន្តរជាតិ៦១នាក់) ខណៈភ្ញៀវចូលទស្សនាសារមន្ទីរធម្មជាតិសកលសម្តេចតេជោ​ហ៊ុន​ សែន​ព្រះវិហារ មានសរុប​១៨៣នាក់​ ​(ភ្ញៀវអន្តរជាតិ៤នាក់)។ ចំណែក រមណីយដ្ឋានប្រាសាទកោះកេរ វិញ ទទួលបានភ្ញៀវទេសចរសរុប​ជាង១,២ម៉ឺននាក់ (ភ្ញៀវអន្តរជាតិ៧៨នាក់) នាំឱ្យចំនួនទេសចរសរុបដែលបានទៅទស្សនាកម្សាន្តនៅរមណីយដ្ឋានប្រាសាទ និងសារមន្ទីទាំង៣ខាងលើ ស្ថិតនៅខេត្តព្រះវិហារ មានចំនួនសរុប១,៦ម៉ឺននាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត