នាយករដ្ឋមន្រ្តី អរគុណភាគីពាក់ព័ន្ធ ដែលរួមគ្នាធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ប្រកបដោយភាពរីករាយ
S
Soriya Sou
17 មេសា 2025 08:00 AM

រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅដោយរលូន និងប្រកបដោយភាពរីករាយ ខណៈជោគជ័យនេះមិនអាចកើតឡើងបានទេ បើខ្វះការសហការពីភាគីពាក់ព័ន្ធ អាជ្ញាធរ និងប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងព្រឹត្តិការសង្រ្កាន ខេត្តសៀមរាប
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងព្រឹត្តិការសង្រ្កាន ខេត្តសៀមរាប

តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៧មេសា ឆ្នាំ២០២៥នេះ ប្រមុខរាជរដ្ឋាភិបាល បានអរគុណដល់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត​ , កងយោធពលខេមរភូមិន្ទ, កងនគរបាលជាតិ, កងរាជអាវុធហត្ថ, ប្រជាការពារ, អ្នកអនាម័យ​, និងកម្លាំងស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចធ្វើឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទូទាំងប្រទេស ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព និងមានរបៀបរៀបរយល្អ។ 

សម្ដេចធិបតីក៏បានអគុណដល់ប្រជាពលរដ្ឋ និងភ្ញៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកម្សាន្តប្រកបដោយភាពរីករាយ​ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ​។ សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសា ក្នុងនោះ​ គ្រប់រាជធានី-ខេត្តរបស់កម្ពុជា បានរៀបចំសង្រ្កានតាមខេត្តរៀងៗខ្លួន ដោយបានបង្កភាពសប្បាយរីករាយ និងស្រូបទាញប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅលេងកម្សាន្តបានរាប់លាននាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត