ចូលឆ្នាំថ្ងៃទី១​ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ត ជាង៤០ម៉ឺននាក់
S
Soriya Sou
15 មេសា 2025 03:45 AM

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុប៤០៦ ៧៩៥នាក់ បានទៅទស្សនាកម្សាន្តសប្បាយតាមបណ្ដារមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម និងទីតាំងសង្រ្កាន្ត នៅក្នុងខេត្តបាត់ដំបង។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់នៅព្រឹកថ្ងៃទី១៥មេសានេះថា ចំនួនភ្ញៀវទេសចរជាង៤០ម៉ឺននាក់មានការកើនឡើងជិត៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥ ប្រព្រឹត្តឡើងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយស.ស.យ.កខេត្ត។​ ក្នុងនោះតំបន់កម្សាន្តជាច្រើនត្រូវបានរៀបចំឡើងដូចជា៖ តំបន់ត្រជាក់ចិត្ត, តំបន់ពាងទឹក, តំបន់ភូមិយើង, តំបន់តន្ត្រីស្រុកស្រែ,តំបន់សាសនា, តំបន់ផលិតផលយក្ស, តំបន់ភូមិបង្អែមខ្មែរ, ពិពរណ៍ទូទៅ និងតន្ត្រីសម័យ ជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត