ក្រោយភ្ញាក់ពីដំណេកមានអាការវិលមុខ អស់កម្លាំង និងធេងធោង គឺបណ្តាលមកពីកត្តា៧យ៉ាង​នេះ
S
Sreyleak Yith
16 មេសា 2025 08:00 AM

សុខភាព៖ ​ពេលលោកអ្នកក្រោកពីដំណេក ស្រាប់តែមានអារម្មណ៍ថា វិលមុខ ធេងធោង អស់កម្លាំង អាការទាំងនេះអាចកើតមានជាទូទៅមិនកំណត់វ័យនោះទេគ្រាន់តែភាគច្រើនកើតលើវ័យចំណាស់ច្រើនជាងក្មេងប៉ុណ្ណោះ…។

ហេតុផលសំខាន់បំផុតដែលបណ្ដាលឱ្យជួបបញ្ហានេះរួមមាន៖​ ១.​​ឥទ្ធិពលថ្នាំ៖​ ការប្រើប្រាស់ថ្នាំមួយចំនួនអាចបង្កឱ្យមានអាការវិលមុខពេលព្រឹកបន្ទាប់ក្រោកពីដំណេក ព្រោះប្រសិទ្ធភាពថ្នាំទាំងនោះ ក៏អាចប៉ះពាល់ទៅដល់សម្ពាធឈាមដូចគ្នា។ ពពួកថ្នាំទាំងនោះមានដូចជា ថ្នាំផ្សះ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំប្រឆាំងនឹងជំងឺឆ្កួតជ្រូក ថ្នាំប្រឆាំងនឹងមេរោគ ថ្នាំប្រឆាំងមេរោគអេដស៍ ថ្នាំបញ្ចុះទឹកនោម ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំការពារភាពស៊ាំជាដើម។ ចូរពិភាក្សាជាមួយគ្រូពេទ្យ ប្រសិនបើមានអាការវិលមុខ ក្រោយពេលញ៉ាំថ្នាំទាំងនេះ។ ២.ជំងឺខ្សោយបេះដូង៖​ មានជំងឺខ្សោយបេះដូង ក៏ជាមូលហេតុមួយបណ្តាលឱ្យវិលមុខពេលក្រោកពីគេង។

ជំងឺខ្សោយបេះដូង ស្ដែងឡើយដោយសុខភាពបេះដូងមិនរឹងមាំ និងមិនអាចច្របាច់ឈាមបញ្ជូនទៅកាន់សរីរាង្គគ្រប់គ្រាន់ទៅតាមតម្រូវការវាក៏អាចប៉ះពាល់ទៅដល់ចរន្ដឈាមក្នុងរាងកាយទើបធ្វើឱ្យវិលមុខពេលក្រោកពីគេង។ .គេងមិនគ្រប់គ្រាន់៖​ ការគេងជារឿងសំខាន់បំផុតសម្រាប់សុខភាពទូទៅ មិនថាសុខភាពបេះដូង ឬសុខភាពខួរក្បាលទេ គឺត្រូវការគេងឱ្យបានគ្រប់គ្រាន់។ តួយ៉ាងជាមធ្យមត្រូវការគេងឱ្យបាន៧ម៉ោងក្នុងមួយថ្ងៃ ឬតិចបំផុតត្រឹម៦ម៉ោងទើបមិនប៉ះពាល់ដល់សុខភាព ដូច្នេះប្រសិនបើគេងមិនបានគ្រប់គ្រាន់ នោះនឹងធ្វើឱ្យមានអាការវិលមុខអស់កម្លាំងជាមិនខាន។ .សម្ពាធឈាមថយចុះ៖​ ការថយចុះសម្ពាធឈាម ក៏បណ្ដាលឱ្យភ្ញាក់ពីដំណេកមានអារម្មណ៍វិលមុខ ពិសេសពេលសម្ពាធឈាមត្រូវថយចុះលឿន ខណៈ ភ្ញាក់ពីដំណេកហើយក្រោកឡើងភ្លាមៗ។

មិនថាគេងផ្ងារ ឬគេងផ្កាប់ ឬចំហៀងនោះទេ តែងតែប៉ះពាល់ដល់សម្ពាធឈាមជានិច្ច។ តួយ៉ាងការគេងផ្ងារធ្វើឱ្យសម្ពាធឈាម ត្រូវធ្លាក់ចុះមកសួតចរន្ដឈាមត្រូវចេញពីក្បាលឆ្លងកាត់ពោះ និងដល់ចុងជើង ដូច្នេះ ពេលភ្ញាក់ហើយក្រោកឡើងភ្លាមៗចរន្ដឈាម ក៏មិនអាចសម្រួលបានភ្លាមៗដែរ ទើបបណ្ដាលឱ្យវិលមុខ ប៉ុន្ដែអាការអាចនឹងប្រសើរឡើងវិញចន្លោះពី២ទៅ៣នាទី ពេលចរន្ដឈាមដំណើរការស្រួលឡើងវិញ។ ៥.ខ្សោះជាតិទឹក៖​ បើញុំទឹកមិនគ្រប់គ្រាន់ នោះរាងកាយប្រឈមការខ្សោះជាតិទឹក សម្ពាធឈាមក៏ចុះទាប ដូច្នេះជុំវិញការថយចុះសម្ពាធឈាមជាមូលហេតុចម្បងដែលធ្វើឱ្យវិលមុខ។

៦.​ជំងឺទឹកនោមផ្អែម៖ ​អ្នកជំងឺទឹកនោមផ្អែមទាំង២ប្រភេទនៅពេលជាតិស្ករក្នុងឈាមចុះមកដល់ចន្លោះពី៦៥ដល់៧០មីលីក្រាមក្នុងមួយដេស៊ីលីត្រ ក៏អាចជួបប្រទះអាការវិលមុខអស់កម្លាំងនៅពេលក្រោកពីដំណេកដូចគ្នាដែរ។ ប្រសិនបើអ្នកជំងឺជួបអាការបែបនេះ ប្រញាប់តេស្ដមើលកម្រិតជាតិស្ករ និងស្វែងរកអាហារផ្អែមៗញ៉ាំដើម្បីបន្ធូរបន្ថយអាការវិលមុខ ឬស្វែងរកជំនួយពីមនុស្សដែលនៅក្បែរខ្លួន។ ៧.គេងបាត់ដង្ហើម៖ ប្រសិនមានបញ្ហាដំណេកបាត់ដង្ហើម ឬដកដង្ហើមមិនស្រួល បង្កឱ្យឈាមមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់សម្រាប់បញ្ជូនទៅកាន់សរីរាង្គខួរក្បាល ជាមូលហេតុធ្វើឱ្យមានអារម្មណ៍ឈឺក្បាល និងវិលមុខពេលភ្ញាក់ពីគេង៕ ប្រភព៖​​ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត