នារីៗគួរដឹង! កំពូល​អាហារទាំង៥​ប្រភេទនេះ ល្អ​ខ្លាំងណាស់សម្រាប់សុខភាពរាងកាយ
S
Sreyleak Yith
22 កក្កដា 2026 08:00 AM

សុខភាព៖ នារីៗមួយ​ចំនួន​មាន​ភាព​មមាញឹកនឹងការងារ ក៏ដូចជាការរសុី ​ដូច្នេះគ្មានពេលវេលាគ្រប់គ្រាន់រកអាហារដែលល្អចំពោះសុខភាព ហើយពេលខ្លះមិនដឹងថាអាហារណាដែលល្អ​ ​ ជាហេតុនាំឱ្យ​រាងកាយមិនមាន​សារធាតុ​ចិញ្ចឹម​​គ្រប់គ្រាន់…។​​

​អាហារទាំង៥​ប្រភេទ ដែល​អាច​ជួយ​បំពេញ​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ​ស្ត្រីៗ៖ .ត្រី​សាល់ម៉ុន៖ ត្រី​សាល់ម៉ុន​ សម្បូរ​ដោយ​អាស៊ីត​ខ្លាញ់អូមេហ្គា៣ ដែល​ជួយ​ប្រឆាំង​ការរលាក និង​ការពារ​ឆ្អឹង។ អ្នក​ជំនាញ​ណែនាំ​ថា ​ការបរិភោគសាច់ត្រី​ជំនួស​​សាច់សត្វពាហនៈពណ៌​ក្រហម​ មាន​ផល​ល្អ​សម្រាប់​សុខភាព។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ត្រី​សាល់ម៉ុន អាចជួយ​ដល់​ទារក​ច្រើន។ .ស៊ុត៖ ស៊ុត​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ជា​ចំណែក​មួយ​នៃ​របបអាហារ​សម្រាប់​សុខភាព។ ស៊ុត​មួយ​គ្រាប់​ មាន​សារធាតុចិញ្ចឹម​ចាំបាច់​ច្រើនប្រភេទ ​ក្នុង​នោះ​រួម​មាន សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ជាតិដែក វីតាមីន D ស័ង្កសី លូទីនហ្សេអាក្សង់ទីន ខូលីន ​និងប្រូតេអ៊ីន។

.គ្រាប់ Pistachios៖ ការ​សិក្សា​បាន​លើកឡើង​ថា ការ​ទទួលទាន​គ្រាប់​ Pistachios១,៥អោនក្នុង​មួយ​ថ្ងៃ អាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ ដោយ​សារ​មាន​ជាតិខ្លាញ់​ និង​កូលេស្តេរ៉ូល​ទាប។ លើសពីនេះ​ ជួយ​រក្សា​ទម្ងន់​ព្រោះ​ក្នុង​មួយ​អោន ​មាន​កាឡូរី​ត្រឹម​តែ​១៦០​កាឡូរី។ មួយវិញទៀត ​ក៏​សម្បូរ​ប្រូតេអ៊ីន និង​ជាតិសរសៃ​។ សូមជ្រាបថា មួយ​អោនស្មើ៤៩​គ្រាប់។ .ផ្លែ​ព្រូន (Prunes)៖ ផ្លែ​ព្រូនមានសារធាតុបូរ៉ុន សារធាតុប៉ូលីហ្វេណុល ម៉ាញ៉េស្យូម​ ប៉ូតាស្យូម វីតាមីន K និង​ជា​ផ្លែឈើ​​មាន​ជាតិសរសៃ​ខ្ពស់​ ជួយ​ដល់​សុខភាព​ពោះវៀន ជាពិសេស​ សម្រាប់​ស្ត្រី​ដែល​មាន​បញ្ហា​ទល់លាមក ​​ក្រពះ​ពោះវៀន។ លើសពីនេះទៀត ការទទួលទាន​ផ្លែ​ព្រូន៥ទៅ​៦ផ្លែ ​ក្នុង​មួយ​ថ្ងៃ​ ក៏អាច​ជួយ​ដល់​ឆ្អឹង​រឹងឱ្យមាំ​ក្រោយ​អស់រដូវ។ ​​

គ្រាប់ Pistachios
គ្រាប់ Pistachios

.យ៉ាអួ Greek ៖ យ៉ាអួ Greek មាន​ជាតិ​កាល់ស្យូម និង​ប្រូតេអ៊ីន។ ការសិក្សា​បាន​ណែនាំ​ថា​ ការបរិភោគ​ប្រូតេអ៊ីនប្រហែល​៣០ភាគរយ​នៃ​កម្រិត​កាឡូរី​ប្រចាំថ្ងៃ អាច​ជួយ​សម្រក​ទម្ងន់ និង​រក្សា​សាច់ដុំ។ បន្ថែម​ពី​នេះ​ទៀត កាល់ស្យូម​ដែល​ទទួល​បាន​ពី​យ៉ាអួ​ អាច​ជួយ​ដល់​សុខភាព​ឆ្អឹងឱ្យរឹងមាំ៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

យ៉ាអួ Greek
យ៉ាអួ Greek
 ផ្លែ​ព្រូន (Prunes)
 ផ្លែ​ព្រូន (Prunes)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត