ឧត្ដរមានជ័យ​ក្លាយជាខេត្តទី១៩ បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល
S
Soriya Sou
07 មេសា 2025 08:00 PM

ក្រុងសំរោង៖ បន្ទាប់ពីខេត្តបន្ទាយមានជ័យ ឧត្ដរមានជ័យ បានក្លាយជាខេត្តទី១៩ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅព្រឹកថ្ងៃទី៧មេសានេះ...។

ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ឧត្ដរមានជ័យ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ធ្វើឡើងក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងវត្តមាននៃការចូលរួមពីមន្រ្តី និងភាគីពាក់ព័ន្ធប្រមាណជាង១៦០០នាក់។ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តមានជ័យ បានឱ្យដឹងថា ប្រជាពលរដ្ឋមាន៥ក្រុង-ស្រុក, ១៤ឃុំនិង៥សង្កាត់ និង៣០៨ភូមិ ប្រជាពលរដ្ឋតាមខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន គិតជាភាគរយស្មើ៩២ភាគរយ និងខ្នងផ្ទះប្រើបង្គន់រួម គិតជាភាគរយស្មើនឹង៨ភាគរយ។ ដូច្នេះ ស្ថានភាពប្រតិបត្តិអនាម័យរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តឧត្ដរមានជ័យ សម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល១០០ភាគរយ។

លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តមានជ័យ 
លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តមានជ័យ 

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តឧត្ដរមានជ័យសម្រេចបានលើគ្រប់វិស័យ។ យ៉ាងណា លោករដ្ឋមន្រ្តីនៅតែអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរក្សាលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេស រិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus នាពេលដ៏ខ្លីខាងមុខ។ គួរជម្រាបថា គិតត្រឹមថ្ងៃទី៧មេសានេះ កម្ពុជាមានរាជធានី-ខេត្តចំនួន១៩ហើយ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល (ODF)៕

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ 
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត