ឥណ្ឌា-អារ៉ាប់រួម ពួតដៃគ្នាអភិវឌ្ឍមជ្ឈមណ្ឌលថាមពលក្នុងប្រទេសស្រីលង្កា ប្រជែងឥទ្ធិពលមហាយក្សចិន
N
Nary Vann
06 មេសា 2025 04:02 AM

រដ្ឋធានីញ៉ូវដេលី៖ ក្រសួងការបរទេសឥណ្ឌារាយការណ៍ថា ប្រទេសឥណ្ឌា និងអារ៉ាប់រួមបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលថាមពលនៅក្នុងប្រទេសស្រីលង្កា ខណៈការប្រកួតប្រជែងរបស់រដ្ឋធានីញូវដេលីជាមួយប្រទេសចិន កើនឡើងនៅប្រទេសកោះក្នុងមហាសមុទ្ទឥណ្ឌាមួយនេះ...។

ប្រទេសទាំងបី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់មជ្ឈមណ្ឌលនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ​(नरेंद्र दामोदरदास मोदी) ទៅកាន់ប្រទេសស្រីលង្កាដោយជួបជាមួយប្រធានាធិបតីស្រីលង្កា លោក អានូរ៉ា គូម៉ារ៉ា (අනුර කුමාර දිසානායක)។ រដ្ឋធានីញូវដេលី និងកូឡុំបូបានព្យាយាមពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ខណៈស្រីលង្កាទើបតែងើបចេញពីវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដែលបង្កឡើងក្នុងឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះ ជំរុញការប្រកួតប្រជែងរបស់រដ្ឋធានីញូវដេលីជាមួយប្រទេសចិន ក្រោយក្រុមហ៊ុនថាមពលចិន ស៊ីណីពិក Sinopec ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រចម្រាញ់ប្រេងតម្លៃ៣,២ពាន់លានដុល្លារ នៅភាគខាងត្បូងនៃប្រទេសស្រីលង្កា។ 

លោក ណារិនដ្រា ម៉ូឌី​ (ឆ្វេង) និងលោក អានូរ៉ា គូម៉ារ៉ា
លោក ណារិនដ្រា ម៉ូឌី​ (ឆ្វេង) និងលោក អានូរ៉ា គូម៉ារ៉ា

មជ្ឈមណ្ឌលថាមពលនៅក្នុងទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ ទ្រីនកូម៉ាលី (திருக்கோணமலை) ជាកំពង់ផែធម្មជាតិនៅភាគខាងកើតប្រទេសស្រីលង្កា នឹងមានការសាងសង់បំពង់បង្ហូរប្រេង ហើយអាចរួមបញ្ចូលការចូលប្រើប្រាស់កសិដ្ឋានរោងចក្រចម្រាញ់ប្រេងរបស់ស្រីលង្កាផងដែរ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក វីក្រាំ មីស៊្រី (विक्रम मिस्री)។ លោក មីស្រ៊ី មានប្រសាសន៍ថា៖«UAE គឺជាដៃគូយុទ្ធសាស្ត្រសម្រាប់ប្រទេសឥណ្ឌា ក្នុងលម្ហថាមពល ដូច្នេះវាគឺជាដៃគូដ៏ល្អសម្រាប់គម្រោងនេះ ដែលត្រូវបានធ្វើជាលើកដំបូងនៅក្នុងតំបន់»។ លោកបន្ថែមថា ប្រទេសទាំងបី នឹងជ្រើសរើសអង្គភាពអាជីវកម្មដែលនឹងពិចារណាលើការផ្ដល់ហិរញ្ញប្បទាន និងលទ្ធភាពនៃគម្រោងសម្រាប់មជ្ឈមណ្ឌលនេះ។

លោក ម៉ូឌី ក៏បានសម្ពោធគម្រោងបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យតម្លៃ១០០លានដុល្លារ ជាការបណ្តាក់ទុនរួមគ្នារវាងក្រុមប្រឹក្សាភិបាលអគ្គិសនី Ceylon និងក្រុមហ៊ុន National Thermal Power Corp របស់ឥណ្ឌាផងដែរ។ ទន្ទឹមនោះ លោក មីស្រ៊ី និយាយថា ប្រទេសឥណ្ឌា និងស្រីលង្កា បានបញ្ចប់ដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ពួកគេរួចហើយ។ ស្រីលង្កាជំពាក់ធនាគារឥណ្ឌា ក្នុងទឹកប្រាក់ប្រហែល ១,៣៦ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុស្រីលង្កា។ រដ្ឋធានី​កូឡុំបូ​ ​ចាប់ផ្តើម​កិច្ចចរចា​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើងវិញ បន្ទាប់ពី​​បាន​លុបចោល​បំណុល​របស់ខ្លួន​ក្នុង​ខែឧសភា ឆ្នាំ​២០២២ ដោយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បឋម​ជាមួយ​ម្ចាស់បំណុល​ទ្វេភាគី​ជប៉ុន ឥណ្ឌា និង​ចិន​ កាលពី​ខែមិថុនា ​ឆ្នាំមុន​។ ជាមួយគ្នានោះ ប្រទេសឥណ្ឌា និងស្រីលង្កា ក៏បានចុះហត្ថលេខាលើកតិកាសញ្ញាស្តីពីការតភ្ជាប់បណ្តាញអគ្គិសនី ការធ្វើឌីជីថល សន្តិសុខ និងការថែទាំសុខភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត