ចាប់ចិនតៃវ៉ាន់ម្នាក់ជាមួយថ្នាំញៀ.នជិត៤គីឡូក្រាម នៅកណ្តាលរាជធានីភ្នំពេញ
អុន សម្ផស្ស
04 មេសា 2025 09:30 AM

រាជធានីភ្នំពេញ៖ បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ មានគ្រឿងញៀនជិត៤គីឡូក្រាមជាប់នឹងខ្លួន ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់បាន និងកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។

ក្រោមកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ កាលថ្ងៃទី២១ និងថ្ងៃទី២២មីនាកន្លងទៅ បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន នៅគោលដៅចំនួន៤ទីតាំង ក្នុងរាជធានីភ្នំពេញ។ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិនតៃវ៉ាន់ ព្រមទាំងរឹបអូសបានគ្រឿងញៀនទម្ងន់ជិត៤គីឡូក្រាម ហើយបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមរំឭកថា កាលល្ងាចថ្ងៃទី១មេសា អាជ្ញាធរកម្ពុជាក៏បានឃាត់ខ្លួន និងបញ្ជូនបុរសជនជាតិចិនម្នាក់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀនជិត៦គីឡូក្រាម នៅភូមិសាស្ត្រខេត្តកណ្តាល ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ដូចគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត