កម្ពុជាស្រូបទាញបានភ្ញៀវទេសចរជិត១២ម៉ឺននាក់ និងចំណូលជាង៥,៥លានដុល្លារ ក្នុងខែដែលមាន«សមរាត្រី»
អុន សម្ផស្ស
03 មេសា 2025 02:21 AM

ក្រុងសៀមរាប៖ ក្នុងខែមីនា ឆ្នាំ២០២៥ ពោលគឺជាអំឡុងពេលដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត«សមរាត្រី» មានភ្ញៀវទេសចរអន្តរជាតិ កើនឡើងដល់ជិត១២ម៉ឺននាក់ដែលទៅលេងប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតក្នុងទឹកដីសៀមរាប។ នេះបើតាមរបាយការណ៍ចេញដោយគ្រឹះស្ថានអង្គរ កាលពីថ្ងៃទី២មេសា។

ទិដ្ឋភាពភ្ញៀវទេសចរ ទៅទស្សនាបាតុភូត«សមរាត្រី»ថ្ងៃដំបូង ក្នុងឆ្នាំ២០២៥
ទិដ្ឋភាពភ្ញៀវទេសចរ ទៅទស្សនាបាតុភូត«សមរាត្រី»ថ្ងៃដំបូង ក្នុងឆ្នាំ២០២៥

របាយការណ៍ពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បង្ហាញថា ក្នុងខែមីនា មានភ្ញៀវទេសចរប្រមាណជិត១២ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ ចំនួនភ្ញៀវដែលកើនលើសខែកុម្ភៈជាង ៦ភាគរយនេះ ជួយឱ្យកម្ពុជាទទួលបានចំណូលជាង៥,៥លានដុល្លារអាម៉េរិក។ ដោយឡែកបើគិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេសបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរជិត៤០ម៉ឺននាក់ ទទួលបានចំណូលជាង១៨លានដុល្លារអាម៉េរិក

ទិដ្ឋភាពភ្ញៀវទេសចរ ទៅទស្សនាបាតុភូត«សមរាត្រី»ថ្ងៃដំបូង ក្នុងឆ្នាំ២០២៥
ទិដ្ឋភាពភ្ញៀវទេសចរ ទៅទស្សនាបាតុភូត«សមរាត្រី»ថ្ងៃដំបូង ក្នុងឆ្នាំ២០២៥

គួរជម្រាបថា រយៈពេល៣ខែឆ្នាំនេះរាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផា ចំនួនសរុបជិត៨០ម៉ឺនដុល្លារអាម៉េរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ សូមរំឭកថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត ឆ្នាំ២០២៥ បានកើតមានឡើងចន្លោះថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ ខណៈជាទូទៅ«សមរាត្រី»ត្រូវបានគេព្យាករថា អាចកើតមាន២ដងក្នុង១ឆ្នាំ ពោលគឺរដូវប្រាំង កើតទ្បើងក្នុងខែមីនា និងសមរាត្រីរដូវវស្សា កើតទ្បើងនៅខែកញ្ញា៕

ទិដ្ឋភាពភ្ញៀវទេសចរ ទៅទស្សនាបាតុភូត«សមរាត្រី»ថ្ងៃដំបូង ក្នុងឆ្នាំ២០២៥
ទិដ្ឋភាពភ្ញៀវទេសចរ ទៅទស្សនាបាតុភូត«សមរាត្រី»ថ្ងៃដំបូង ក្នុងឆ្នាំ២០២៥
ទិដ្ឋភាពភ្ញៀវទេសចរទៅទស្សនាបាតុភូត«សមរាត្រី»ថ្ងៃដំបូង ក្នុងឆ្នាំ២០២៥
ទិដ្ឋភាពភ្ញៀវទេសចរទៅទស្សនាបាតុភូត«សមរាត្រី»ថ្ងៃដំបូង ក្នុងឆ្នាំ២០២៥
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត