គម្រោងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភ្នំពេញ នឹងរួចរាល់ទាំងស្រុងក្នុងខែកក្កដា
S
Soriya Sou
02 មេសា 2025 08:45 AM

រាជធានីភ្នំពេញ៖ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង) សម្រេចលទ្ធផលជារួមបានជិត៩០ភាគរយហើយ…។

រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន

គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ បានបើកការដ្ឋានកាលពីថ្ងៃទី០៥កក្កដា ឆ្នាំ២០២៤។ គិតមកដល់ពេលបច្ចុប្បន្ន គម្រោងខាងលើសម្រេចបានជារួមប្រមាណ៨៨ភាគរយ ហើយបើគ្មានការប្រែប្រែលទេ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ គ្រោងនឹងបញ្ចប់ការងារទាំងស្រុងនៅខែកក្កដាខាងមុខ។ នេះបើយោងតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន​ នៅថ្ងៃទី១មេសា ឆ្នាំ២០២៥។

មន្រ្តីក្រសួងសាធារណការ កំពុងពិនិត្យវឌ្ឍនភាពការងារ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ។
មន្រ្តីក្រសួងសាធារណការ កំពុងពិនិត្យវឌ្ឍនភាពការងារ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ។

ពេលរួចរាល់ទាំងស្រុង គម្រោងនេះនឹងចូលរួមកាត់បន្ថយ និងបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង) ដោយបង្វែរទឹកភ្លៀងដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ ទៅកាន់ស្ទឹងព្រែកត្នោត។ យ៉ាងណាក៏ដោយ ក្រសួងសាធារណការ នៅតែអំពាវនាវដល់សាធារណជន ឱ្យចូលរួមថែរក្សាអនាម័យដោយរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកុំបោះសំរាមចោលក្នុងប្រព័ន្ធលូ ដើម្បីចូលរួមថែរក្សាបរិស្ថានឱ្យបានល្អ និងរក្សាបាននូវគុណភាពសំណង់ឱ្យប្រើប្រាស់បានយូរអង្វែង៕

រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត