ប្រើឡានទឹក៤៣គ្រឿង ទម្រាំអាចពន្លត់ភ្លើងឆេះឃ្លាំងនៅស្រុកអង្គស្នួល

មានអគ្គិភ័យឆាប់ឆេះរោងចក្រ និងផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ រហូតដល់ត្រូវប្រើរថយន្តពន្លត់អគ្គិភ័យដល់ទៅ៤៣គ្រឿង ចំណាយទឹកអស់ទៅដល់១១៣រថយន្ត និងកងកម្លាំង៣៦៥នាក់ ទើបអាចពន្លត់ទៅវិញបាន។ របាយការណ៍របស់ប៉ូលិស បានឱ្យដឹងថា មានឃ្លាំង៣ក្នុងរោងចក្រ និងផ្ទះប្រជាពលរដ្ឋ៤ខ្នង ត្រូវខូចខាតទាំងស្រុង ប៉ុន្តែពុំបានបង្កឱ្យបាត់បង់ជីវិត ឬរបួសឡើយ។ មូលហេតុ គឺបណ្តាលមកពីឆ្លងអគ្គិសនីចេញពីរោងចក្រជ័រប្លាស្ទីក ដែលមានម្ចាស់ជាជនជាតិចិន៕









អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


