រថ​យន្ត​ជាង​៣០០​គ្រឿង បានក្លាយជាចំណីព្រះអគ្គិនៅឯប្រទេសថៃ
ហៀប ស៊ីថេត
19 មីនា 2025 07:00 AM

រាជធានីបាងកក៖ ​ រថយន្តជាង៣០០គ្រឿងបានក្លាយជាផេះ ឆេះសុះសល់ត្រឹមសាកសពរថយន្តប៉ុណ្ណោះ ក្រោយអគ្គិភ័យមួយបានឆាបឆេះចំណតដីឡូតិ៍ទុករថយន្តមួយកន្លែង នៅស្ពានមិត្តភាពថៃ-ភូមាទី២ ក្នុងស្រុកម៉ែសត(แม่สอด) ខេត្តតាក(ตาก)ប្រទេសថៃ។

ប្រភព៖ The Nation
ប្រភព៖ The Nation

មន្ត្រីនគរបាលស្រុកម៉ែសតបានទទួលដំណឹងថា មានអគ្គិភ័យឆាបកើតឡើងនៅវេលាម៉ោង៧ៈ៣០នាទីយប់។ ដំបូងឡើយ ភ្លើងបានឆាបឆេះនៅដីចំហមួយកន្លែង ដែលហ៊ុមព័ទ្ធដោយរបងដែក ក្រោយមកក៏បានឆាបរាលដាលឆេះរថយន្ត ដែលចតទុកនៅចំណតដីឡូតិ៍ ហើយក្រោយមករថយន្តទាំងនោះបានផ្ទុះឆេះជាបន្តបន្ទាប់។ ក្នុងហេតុការណ៍នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​មក​ពី​ស្រុកម៉ែសត និង​ស្រុក​ក្បែរ​នោះ បានព្យាយាមជួយ​ពន្លត់​ភ្លើង ដែលកំពុងឆាបឆេះយ៉ាងសន្ធោសសន្ធៅដែរតែអកុសល អណ្តាតភ្លើងខ្លាំងធ្វើឱ្យរថយន្តជាង៣០០គ្រឿងឆេះនៅសល់តែគ្រោងឆ្អឹង។

ប្រភព៖ The Nation
ប្រភព៖ The Nation

យ៉ាងណា ក្រុមអ្នកពន្លត់អគ្គិភ័យបានចំណាយពេលជាង២ម៉ោង​ ដើម្បីគ្រប់គ្រងស្ថានការ ខណៈភ្លើងបានបំផ្លិចបំផ្លាញរថយន្តជាង៣០០គ្រឿង ក្នុងចំណោមរថយន្តចតនៅក្នុងឡូត៍សរុបប្រមាណ១០០០គ្រឿង។ មន្ត្រី​គយ​ម្នាក់​បានបញ្ជាក់ថា រថយន្ត​ទាំង​អស់​នោះជា​រថយន្ត​ជជុះ​​នាំ​ចូល​ពី​ប្រទេស​ជប៉ុន និង​កំណត់​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ភូមា។ ទោះជាយ៉ាងណា ក្រុមហ៊ុននាំចេញត្រូវបានផ្អាកប្រតិបត្តិការរបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នាដូចភ្លៀងរលឹមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យ៉ាងណា ប៉ូលិស​កំពុង​ស៊ើបអង្កេត​នៅកន្លែងកើតហេតុ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការឆាបឆេះ​នេះ៕

ប្រភព៖ The Nation
ប្រភព៖ The Nation
ប្រភព៖ The Nation<br />
ប្រភព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត