ក្រសួងមើលឃើញថា ការដាក់ចំណាត់ថ្នាក់វិស័យអប់រំកម្ពុជានៅលេខរៀង១២០ ថាមិនបានធ្វើឡើងតាមបែបវិទ្យាសាស្រ្ត
S
Soriya Sou
31 មីនា 2025 10:15 AM

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានច្រានចោល ហើយចាត់ទុកការដាក់ចំណាត់ថ្នាក់វិស័យអប់រំកម្ពុជាស្ថិតនៅលេខរៀងទី១២០ ជាលេខរៀងដ៏ខ្សោយ ថាជារឿងដែលមិនអាចទទួលយកបាន ព្រោះមិនបានធ្វើឡើងតាមបែបវិទ្យាសាស្រ្ត។ គេហ័ទំព័រអន្តរជាតិ World Population Review កាលពីពេលកន្លងទៅថ្មីៗនេះ បានចេញផ្សាយពីការចាត់ចំណាត់ថ្នាក់វិស័យអប់រំនៅកម្ពុជា មានកម្រិតខ្សោយ ពោលជាប់ចំណាត់ថ្នាក់លេខរៀងទី១២០ ក្នុងចំណោមប្រទេសជាង២០០នៅក្នុងពិភពលោក។

រូបតំណាង
រូបតំណាង

ការចុះផ្សាយរបស់គេហទំព័រ World Population Review ធ្វើឡើងដោយបានដកស្រង់របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ តាមរយៈសេចក្ដីថ្លែងការណ៍ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ២០២៥ ក្រសួងអប់រំកម្ពុជា លើកឡើងថា ជាលក្ខណៈវិទ្យាសាស្ត្រ ការចាត់ចំណាត់ថ្នាក់អប់រំជាលក្ខណៈអន្តរជាតិ ត្រូវធ្វើឡើងដោយពិនិត្យលើកត្តាមួយចំនួនដូចជា៖ អត្រាអក្ខរកម្ម, លទ្ធផលសិក្សា, លទ្ធភាពទទួលបានការអប់រំ, គុណភាពនៃការបង្រៀន, កម្មវិធីសិក្សា, ប្រសិទ្ធភាពរបស់គ្រូ, វិធីសាស្រ្តគរុកោសល្យ, ហេដ្ឋារចនាសម្ព័ន្ធអប់រំ, ការវិនិយោគរបស់រាជរដ្ឋាភិបាលក្នុងវិស័យអប់រំ, ការវាយតម្លៃអន្តរជាតិ, និងសមត្ថភាពប្រកួតប្រជែង។ ល។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ

ក្រសួងបានអះអាងថា កម្ពុជា បានអនុវត្តកត្តាទាំងអស់ខាងលើនេះយ៉ាងមានប្រសិទ្ធភាព ដោយទទួលបានលទ្ធផលល្អប្រសើរ និងមានការកើនឡើនជាលំដាប់។ ជារួម ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យអប់រំនៅកម្ពុជាសម្រេចបានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព។ តែយ៉ាងណាបញ្ហាប្រឈមនៅតែមាន ដែលទាមទារឱ្យភាគីពាក់ព័ន្ធគ្រប់រូបរួមគ្នាពង្រឹងប្រព័ន្ធអប់រំរបស់កម្ពុជាបន្ថែមទៀត៕

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត