សូមបង្កើនការប្រុងប្រយ័ត្ន! ខេត្តកនទុមនៃប្រទេសវៀតណាមក្បែរខេត្តរតនគិរីកម្ពុជារញ្ជួយដី៣លើកជាប់គ្នា
ហៀប ស៊ីថេត
31 មីនា 2025 06:20 AM

រដ្ឋធានីហាណូយ៖ គ្រោះរញ្ជួយដីចំនួន៣លើកជាប់ៗគ្នា បានកើតឡើងនៅស្រុកកនភ្លង (Kon Plong) ខេត្តកនទុម(Kon Tum) នៃប្រទេសវៀតណាម ក្បែរខេត្តរតនគិរីកម្ពុជា នៅព្រឹកថ្ងៃទី៣១មីនានេះ ដែលមានជម្រៅរហូតដល់៨,១គីឡូម៉ែត្រ។ ទន្ទឹមនឹងមជ្ឈមណ្ឌលព័ត៌មានគ្រោះរញ្ជួយដីបានព្រមានអំពីរលកយក្សស៊ូណាមិ...។

គួរជម្រាបថា លើកទីមួយគឺរញ្ជួយនៅម៉ោង៤ៈ០៨នាទីព្រឹក មានមានកម្រិត៣,១រ៉ិចទ័រ។ ប្រហែលពីរនាទីក្រោយមកក៏មានការរញ្ជួយដីកម្រិត៣,០រ៉ិចទ័រ ហើយប្រហែលនៅម៉ោង៤ៈ៤០នាទីព្រឹកទៀបភ្លឺ គឺមានរញ្ជួយកម្រិត២,៦រ៉ិចទ័រ ដោយការរញ្ជួយដីទាំង៣ លើកនេះ មានជម្រៅប្រហែល៨,១គីឡូម៉ែត្រ

ជុំវិញគ្រោះរញ្ជួយដីនេះ នាយកមជ្ឈមណ្ឌលគ្រោះរញ្ជួយដី លោក ង្វៀន ស៊ួនអញ (Nguyen Xuan Anh) ព្រមានអំពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដោយបានបញ្ជាក់ថា ខេត្តកនទុមស្ថិតលើខ្សែបន្ទាត់នៃគ្រោះរញ្ជួយដី ប៉ុន្តែស្ថិតក្នុងកម្រិតរញ្ជួយដីខ្សោយ។ ដូច្នេះ ការរំញ័រអតិបរមានៅក្នុងតំបន់នេះមិនលើសពី៥,៥រ៉ិចទ័រទេ៕

លោក ង្វៀន ស៊ួនអញ (Nguyen Xuan Anh)
លោក ង្វៀន ស៊ួនអញ (Nguyen Xuan Anh)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត