ដំណឹងរីករាយ! កម្ពុជាអាចនឹងមានខ្សែក្រវាត់បទដ្ឋានកម្រិតអន្តរជាតិទី៣ បន្ទាប់ពីស្ថាប័ន IPCC និង ISKA
អាន ប៊ុនរ័ត្ននៈ
26 មីនា 2025 06:00 AM

រាជធានីភ្នំពេញ៖ ស្ថាប័នប្រដាល់កម្រិតពិភពលោកមួយទៀត គ្រោងនឹងដាក់បញ្ចូលពាក្យគុនខ្មែរ (Kun Khmer) ទៅក្នុងបទដ្ឋានបច្ចេកទេសនៃការប្រកួតរបស់ខ្លួន ដើម្បីឱ្យអត្តពលិកចម្រុះជាតិសាស្ត្រធ្វើការប្រកួតប្រជែងដណ្តើមយកខ្សែក្រវាត់ប្រចាំស្ថាប័នដ៏ធំមួយនេះ គឺស្ថាប័នប្រដាល់ WBC..។ 

ខ្សែក្រវាត់ស្ថាប័ន WBC (ប្រភេទសកល) ដែលមានទង់ជាតិខ្មែរនៅខាងក្នុង
ខ្សែក្រវាត់ស្ថាប័ន WBC (ប្រភេទសកល) ដែលមានទង់ជាតិខ្មែរនៅខាងក្នុង

យោងតាមការបង្ហោះរបស់លោក ស្រី ចាន់ថន អនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ បានឱ្យដឹងថា លោកគ្រោងនឹងនាំយកប្រដាល់គុនខ្មែរដាក់ចូលទៅក្នុងក្រមប្រតិបត្តិនៃស្ថាប័ន WBC តាមរយៈការដាក់បញ្ចូលពាក្យគុនខ្មែរនៅក្នុងខ្សែក្រវាត់កម្រិតអន្តរជាតិមួយនេះ នាពេលឆាប់ៗខាងមុខ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ជាជំហានទី២ ដល់ពេលវេលាដែលកូនខ្មែរយើងត្រូវរួមគ្នាហើយ ខ្ញុំបាទនឹងយកពាក្យ (គុនខ្មែរ KUN KHMER) ដាក់នៅលើខ្សែក្រវាត់ WBC ឱ្យបាន។ ប្រសិនបើបងប្អូនចូលរួម Share ចែករំលែកឱ្យបានចំនួន(15K Share) ឆាប់ៗខាងមុននេះ ស្ថាប័នធំនៅប្រទេស Mexico នឹងប្រកាសឱ្យពិភពលោកស្គាល់ពីគុនខ្មែរ»

លោក ស្រី ចាន់ថន អនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ
លោក ស្រី ចាន់ថន អនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ

ទោះយ៉ាងណា លោក ស្រី ចាន់ថន មិនបានបញ្ជាក់ច្បាស់ទេថា ស្ថាប័ន WBC ព្រមទទួលយកក្បាច់គុនខ្មែរដែលកំពុងមានវិវាទជាមួយគុនមួយថៃយ៉ាងខ្លាំងនោះ តាមរបៀបណាឡើយ ដ្បិតថា បច្ចុប្បន្ន មួយថៃ បានលេចវត្តមាននៅលើស្ថាប័នកម្រិតពិភពលោកមួយនេះយ៉ាងទូលំទូលាយរួចទៅហើយ ដោយបានបង្កើតខ្សែក្រវាត់រាប់រយគ្រឿងទៅតាមប្រភេទទម្ងន់ និងកម្រិត ដាក់ឱ្យអត្តពលិកចម្រុះជាតិសាសន៍ធ្វើការប្រកួតប្រជែង។ តើមានហេតុផលអ្វីដែលថៃអនុញ្ញាតឱ្យគុនខ្មែរចូលទៅប្រជែងក្បាច់គុនគេ ទាំងដែលគេកំពុងប្រទាញប្រទង់ដណ្តើមយកពីយើងទៅធ្វើជាម្ចាស់កម្មសិទ្ធិផ្តាច់មុខ នៃមរតកក្បាច់គុនបុរាណដ៏ល្អឯកមួយនេះ? អង្គភាពសារព័ត៌មាន SBM News នៅមិនទាន់អាចសុំការបំភ្លឺពីលោកអនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបាននៅឡើយទេ គិតត្រឹមម៉ោងចេញផ្សាយនេះ ព្រោះទូរសព្ទលោកមិនអាចទាក់ទងបាន។ 

ខ្សែក្រវាត់ IPCC Kun Khmer កម្រិតពិភពលោកដែលដាក់ឱ្យអត្តពលិកគុនខ្មែរដណ្តើម
ខ្សែក្រវាត់ IPCC Kun Khmer កម្រិតពិភពលោកដែលដាក់ឱ្យអត្តពលិកគុនខ្មែរដណ្តើម

តែទោះជាយ៉ាងណាក៏ដោយ ដំណឹងមួយនេះ កំពុងទទួលបានការសាទរជាខ្លាំងពីសំណាក់អ្នកគាំទ្រប្រដាល់គុនខ្មែរនៅទូទាំងប្រទេស ដ្បិតថា ប្រសិនបើស្ថាប័ន WBC ពិតជាទទួលយកនូវក្រមប្រតិបត្តិក្បាច់គុនខ្មែរ ដាក់បញ្ចូលទៅក្នុងស្ថាប័ន WBC ប្រាកដមែន នោះគុនខ្មែរនឹងល្បីរន្ទឺកាន់តែខ្លាំងលើឆាកអន្តរជាតិ ហើយការផ្សព្វផ្សាយក្បាច់គុនខ្មែរទៅកាន់ទីផ្សារពីភពលោក ក៏នឹងកាន់តែទូលំទូលាយបន្ថែមទៀតដែរ។ ដូច្នេះ ដំណឹងនៃការដាក់បញ្ចូលក្រមប្រតិបត្តិក្បាច់គុនខ្មែរទៅក្នុងស្ថាប័ន WBC គឺពិតជាធ្វើឱ្យអ្នកគាំទ្រគុនខ្មែរសប្បាយរីករាយជាខ្លាំង។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន គុនខ្មែរ ត្រូវបានដាក់បញ្ចូលទៅក្នុងស្ថាប័នអន្តរជាតិដែលមានបទដ្ឋានបច្ចេកទេសកម្រិតពិភពលោកចំនួនពីររួចទៅហើយ នោះគឺស្ថាប័ន International Professional Combat Council (IPCC) និងស្ថាប័ន International Sport Kickboxing Association (ISKA) ប៉ុន្តែទន្ទឹមនោះ កម្ពុជា ក៏នៅមានស្ថាប័នកម្រិតអន្តរជាតិខ្លួនឯងមួយទៀតដែរនោះ គឺសហព័ន្ធគុនខ្មែរអន្តរជាតិ World Kun Khmer Federation (KKF) ដែលមានលោកស្រី ចាន់ថន ជាអនុប្រធានសហព័ន្ធ និងមានមូលដ្ឋាននៅក្រៅប្រទេស..៕

ខ្សែក្រវាត់ ISKA World Kun Khmer Super-lightweight title ដំបូងដែលដាក់ឱ្យអត្តពលិកដណ្តើម
ខ្សែក្រវាត់ ISKA World Kun Khmer Super-lightweight title ដំបូងដែលដាក់ឱ្យអត្តពលិកដណ្តើម
ខ្សែក្រវាត់ WKF របស់សហព័ន្ធគុនខ្មែរអន្តរជាតិ ដាក់ឱ្យអត្តពលិកដណ្តើម

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត