បងប្រុសរបស់សម្តេចតេជោ គឺអ្នកឧកញ៉ា ហ៊ុន សាន ទទួលមរ.ណភាព
Mao Sopha
10 ខែមុន

បងប្រុសបង្កើតបង្អស់របស់សម្តេចតេជោ ហ៊ុន សែន គឺអ្នកឧកញ៉ា ហ៊ុន សាន បានទទួលមរណភាព នៅម៉ោង២ៈ២៧រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។ សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា៖«បងប្រុសម្នាក់នេះ បានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះ មកជួយពុកម៉ែធ្វើស្រែចម្ការដើម្បីផ្តល់ឱកាសឱ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។ បំណងធំរបស់បងទី១ គឺធ្វើមន្ត្រីសុរិយោដី។ កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិដែលមិនអាចចៀសវាងបាន»។

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត