រដ្ឋមន្រ្តីមហាផ្ទៃ ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រយៈពេល៣ថ្ងៃ
S
Soriya Sou
មួយឆ្នាំមុន

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី២៤នេះ រហូតដល់ថ្ងៃ២៦ ខែមីនា ឆ្នាំ២០២៥…។

ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈឡាវ។ លោក ស សុខា នឹងធ្វើជាសហប្រធានជាមួយភាគីឡាវ ដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ សូមជម្រាបថា ដំណើរទស្សនកិច្ចការងាររបស់លោក ស សុខា ទៅកាន់ប្រទេសឡាវ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃប្រទេសឡាវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៕ 

លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ 
លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត