រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង៖ កូរ៉េខាងជើងមិនគួរប្រព្រឹត្តិអំពើខុសឆ្គងលើអ៊ុយក្រែនទេ
ហៀប ស៊ីថេត
22 មីនា 2025 06:00 AM

រដ្ឋធានីសេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ តែយុង បានអះអាងនៅថ្ងៃសៅរ៍ទី២២ ខែមីនានេះថា កិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ីត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយរបបព្យុងយ៉ាងមិនគួរឆ្លៀតឱកាសប្រព្រឹត្តអំពើខុសឆ្គងលើប្រទេសកម្សត់អ៊ុយក្រែននោះទេ។

 លោក ឆូ តែយុង (Cho Tae-yul)
លោក ឆូ តែយុង (Cho Tae-yul)

លោក ឆូ ក៏បានលើកឡើងផងដែរថា នេះគឺជារឿងសំខាន់សម្រាប់កូរ៉េខាងត្បូង ជប៉ុន និងចិន ក្នុងការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង និងដាក់កិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ឈប់ការបង្កហេតុរបស់របបព្យុងយ៉ាង និងនាំមកនូវការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងលើប្រទេសេឯកោមួយនេះ។

គួររំឭកថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនបុគ្គលិកយោធាជាង១ម៉ឺននាក់ទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួយចូកជួយចែវរដ្ឋធានីមូស្គូក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន ដើម្បីជាថ្នូរបច្ចេកវិទ្យា និងស្បៀងអាហារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត