សម្ដេចធិបតី៖ រដ្ឋនឹងប្រឹងធ្វើទំនើបកម្មតាមសាលារៀន ដើម្បីឱ្យសិស្សអាចចាប់យកបច្ចេកវិទ្យា និងចេះប្រើកុំព្យូទ័រចាប់ពីថ្នាក់តូច
S
Soriya Sou
21 មីនា 2025 04:18 AM

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីធ្វើទំនើបកម្មតាមសាលារៀននៅមូលដ្ឋាន ជាពិសេសការចាប់យកបច្ចេកវិទ្យា និងឱ្យសិស្សចេះប្រើកុំព្យូទ័រចាប់ពីថ្នាក់តូចៗឡើងទៅ...។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា 
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងបែបនេះក្នុងពិធី “សម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យហ៊ុនសែន សេរីភាព” នាព្រឹកថ្ងៃទី២១មីនា ឆ្នាំ២០២៥។ សម្ដេចគូសបញ្ជាក់ដូច្នេះថា ការធ្វើទំនើបកម្មក្នុងវិស័យអប់រំមិនមែនត្រឹមតែការបន្ថែមអគារ និងបន្ទប់រៀន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍ ក៏ដូចជាតម្រូវការ និងកំណើនសិស្សនោះទេ តែក៏ត្រូវធ្វើទំនើបកម្មដោយក្នុងបន្ទប់នីមួយៗត្រូវមានផាសុខភាព ស្ដង់ដារ ហើយបំពាក់គ្រឿងឧបករណ៍ឱ្យសិស្សរៀនផងដែរ។ «ពិតណាស់ យើងមិនអាចធ្វើគ្រប់កន្លែងទូទាំងប្រទេសក្នុងពេលតែមួយទេ តែយើងនឹងខិតខំជាជំហានៗទៅថ្ងៃមុខនៅគ្រប់ខេត្តគ្រប់កន្លែងនៅប្រទេសកម្ពុជា អាចមានលទ្ធភាពឱ្យសិស្សបានរៀន! ទៅមុខទៀត យើងនឹងខិតខំធ្វើយ៉ាងណាឱ្យការរៀនសូត្ររបស់ក្មួយៗអាចមានលទ្ធភាពចាប់យកបច្ចេកវិទ្យា ចាប់យកនូវកម្រិតណាមួយតាំងពីថ្នាក់តូចៗតែម្ដង»។ 

គោលដៅនៃការពង្រឹងវិស័យអប់រំរបស់យើង គឺការពង្រឹងចាប់ពីមូលដ្ឋានតែម្ដង មិនចាំដល់កម្រិតវិទ្យាល័យ ឬមហាវិទ្យាល័យ ទើបរៀនកុំព្យូទ័រទេ តែត្រូវឱ្យចាប់ផ្ដើមស្គាល់ និងរៀនពីថ្នាក់បឋម ឬអនុវិទ្យាល័យ។ រដ្ឋវិនិយោគ និងធ្វើការជាមួយដៃគូជាច្រើនក្នុងការធ្វើការងារនេះ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត