សិស្សស្រីក្មេងៗ៣នាក់ លង់ទឹកស្លា.ប់ នៅកំពង់ចម្លងពុកឫស្សី

រាជធានីភ្នំពេញ៖ សិស្សស្រីក្មេងៗ៣នាក់ ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើលនាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចកំពង់ចម្លងពុកឫស្សី ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។ លោកអធិការនគរបាលខណ្ឌ ប្រាប់ SBM News កម្លាំងជំនាញកំពុងបើកការស៊ើបអង្កេត....។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធទូរសព្ទ លោក លៀក ចាន់រាបសា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានឱ្យដឹង ក្រោយទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋ ភ្លាមៗសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ។ លោកអធិការរូបនេះ មិនទាន់អាចបញ្ជាក់បានឡើយ ពីមូលហេតុដែលយុវតីទាំង៣នាក់លង់ទឹកស្លាប់នេះ ដោយរង់ចាំកម្លាំងជំនាញធ្វើកោសល្យវិច័យ និងស្រាវជ្រាវរួចសិន ហើយលោកនឹងជម្រាបជូននៅពេលក្រោយបន្ថែមទៀត៕



អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


