រដ្ឋ​មន្ត្រី​ការ​បរទេស៖ ​ទំនាក់ទំនងរវាងនូវែលហ្សេឡង់ និងបងធំអាម៉េរិក​ចាក់ឫសកែវ​យ៉ាង​រឹងមាំ
ហៀប ស៊ីថេត
20 មីនា 2025 11:00 AM

រដ្ឋធានីវែលលីងតុន៖ រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ លោក វីនស្តុន ភីតទ័រ បានអះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ...។

 លោក វីនស្តុន ភីតទ័រ
លោក វីនស្តុន ភីតទ័រ

ការណ៍នេះផងដែរកើតឡើងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ បានជួបជាមួយរដ្ឋមន្រ្តីការទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ, ប្រឹក្សាសន្តិសុខជាតិលោក ម៉ៃ វ៉ាល់ស៍, ប្រធានការិយាល័យជំនួយការបរទេសសហរដ្ឋអាម៉េរិក, ក្រុមតំណាងរដ្ឋបាលត្រាំ និងតំណាងសភាផ្សេងៗទៀត។ ជាក់ស្តែង លោក ភីតទ័រ បានសង្កត់ធ្ងន់ថា៖«យើងបានយល់ព្រមជាមួយសហរដ្ឋអាម៉េរិក[..] យើងគួរតែបន្តធ្វើការរួមគ្នាសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហ និងវិបុលភាព។[..]ទាំងនេះរួមបញ្ចូលភាពរុងរឿង និងស្ថិរភាពនៃកោះប៉ាស៊ីហ្វិក ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចដែលមានតុល្យភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើលម្ហដែនសមុទ្ទ និងបច្ចេកវិទ្យា»។

លោក វីនស្តុន ភីតទ័រ(ឆ្វេង) និងលោក ម៉ាកូ  រ៉ូប៊ីអូ
លោក វីនស្តុន ភីតទ័រ(ឆ្វេង) និងលោក ម៉ាកូ  រ៉ូប៊ីអូ

សូមជម្រាបថា នូវែលហ្សេឡង់ គឺជាមិត្តជិតស្និទ្ធរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែមិនមែនជាសម្ព័ន្ធមិត្តផ្លូវការនោះទេ ខណៈប្រទេសទាំងពីរបានធ្វើការរួមគ្នានៅប៉ាស៊ីហ្វិក ដើម្បីទប់ឥទ្ធិពលចិនដែលកំពុងកើនឡើងខ្លាំង។ យ៉ាងណា សមាជិកសភាមួយចំនួនរបស់នូវេលហ្សេឡង់នៅមិនទាន់បាត់ក្ដៅស្លឹកចៀកលើការផ្លាស់ប្ដូររបស់រដ្ឋបាលត្រាំនៅឡើយទេ ជុំវិញការផ្អាកជំនួយសម្រាប់តំបន់ប៉ាស៊ីហ្វិក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត