រាល់ពេលទទួលទាន​ «ទឹកអំពិលទុំ» នឹងទទួលបានអត្ថប្រយោជន៍៥យ៉ាងដល់សុខភាព
S
Sreyleak Yith
18 មីនា 2025 01:00 AM

សុខភាព៖​ អំពិល មិនត្រឹមតែយកមកដាក់ក្នុងម្ហូបដើម្បីបង្កើនឱជារសតែមួយមុខនោះទ្បើយ​ តែវាក៏អាចយកច្នៃធ្វើជាភេសជ្ជៈទទួលបានដែរ ហើយថែមទាំងជួយដល់សុខភាព៥យ៉ាងទៀតផង​។ ថ្ងៃនេះ​​ SBM News សូមបង្ហើបជូនឱ្យលោកអ្នកបានជ្រាប…។

ទី១.ដោះស្រាយ​បញ្ហា​រំលាយ​អាហារ៖​ ​ អំពិល​ទុំ​​ ត្រូវ​បាន​ប្រើប្រាស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ ​ សម្រាប់​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ និង​ថ្នាំ​បញ្ចុះ​លាមក​បែប​ធម្មជាតិ ​ជួយ​ជំរុញ​ការ​បន្ទោបង់បាន​ទៀងទាត់ កាត់បន្ថយ​ការ​ទល់​លាមក​ និង​ជួយដល់សុខភាព​​ក្រពះ​-ពោះវៀន​​​​ល្អ​ប្រសើរ​ឡើង។​​​​ ទី២.សុខភាព​បេះដូង​៖​ ការ​ញ៉ាំ​ទឹក​អំពិល​ទុំ​ជា​ទៀងទាត់​ អាច​ផ្តល់​អត្ថប្រយោជន៍​​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង ដោយ​ជួយ​បញ្ចុះ​កម្រិត​កូឡេស្តេរ៉ូល​មិន​ល្អ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃជំងឺបេះដូង។

ទី៣.សារធាតុ​ប្រឆាំង ​និង​ការ​រលាក៖​ ទឹក​អំពិល​ទុំ​ ​​ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​ការ​រលាក​ ​នៅ​ក្នុង​រាងកាយ​ ដែល​សក្តិសម​បំផុត​សម្រាប់​អ្នក​ជំងឺ​រលាក​សន្លាក ឬ​រលាក​រ៉ាំរ៉ៃ។ បន្ថែម​​ពី​នេះ ភេសជ្ជៈ​មួយ​​ប្រភេទ​នេះ ក៏​មាន​គុណប្រយោជន៍​ចំពោះ​អ្នក​​មាន​បញ្ហា​គេង​មិន​លក់​ដូច​គ្នា។ ទី៤.សម្បូរ​ទៅ​ដោយ​វីតាមីន​​ និង​សារធាតុ​រ៉ែ៖​ ទឹក​អំពិល​ទុំ​ ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗដូចជា​វីតាមីន​C ដែល​ជួយ​ឱ្យប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ស្បែក​មាន​សុខភាព​ល្អ និង​របួស​ឆាប់​ជា​សះស្បើយ។ លើស​ពី​នេះ អំពិល​ទុំ​ក៏​ផ្តល់​នូវ​សារធាតុ​រ៉ែ​ដ៏​ល្អ​ឯក​ដូចជា​ប៉ូតាស្យូម ម៉ាញេស្យូម និងជាតិដែក។

ទី៥.សារធាតុ​ប្រឆាំង​ និង​អុកស៊ីតកម្ម៖​​ អំពិល​ទុំ​ ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ និង​អុកស៊ីតកម្ម ដូចជា​ polyphenols និង flavonoids ​ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ ដែល​បង្ក​គ្រោះថ្នាក់​នៅ​ក្នុង​រាងកាយ ហើយ​ក៏​អាច​ការពារ​ការបំផ្លាញ​កោសិកា ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ ព្រមទាំង​ជំងឺ​មហារីកផងដែរ៕​​ ដកស្រង់ពី៖​ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត