កម្ពុជា-ឥណ្ឌា រួមគ្នាកម្ចាត់ការជួញដូរមនុស្ស និងការបោកប្រាស់តាមអនឡាញ
Mao Sopha
15 មីនា 2025 01:00 PM

រាជធានីភ្នំពេញ៖ កម្ពុជា-ឥណ្ឌា សហការគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការឆបោកតាមអនឡាញ និងបទល្មើសឆ្លងដែន។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏សហការគ្នាការពារប្រជាពលរដ្ឋរបស់រៀងៗខ្លួន តាមរយៈកិច្ចការកុងស៊ុល។ កិច្ចសហការទាំងនេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី៣ រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសឥណ្ឌា នៅខេត្តសៀមរាប កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

រូបតំណាង៖ ស្រ្តីម្នាក់ត្រូវបានគេជួញដូរ ហើយត្រូវបានសមត្ថកិច្ចជួយសង្គ្រោះវិញ។
រូបតំណាង៖ ស្រ្តីម្នាក់ត្រូវបានគេជួញដូរ ហើយត្រូវបានសមត្ថកិច្ចជួយសង្គ្រោះវិញ។

លទ្ធផលនៃកិច្ចប្រជុំ ដែលទើបផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី១៤មីនា បានបង្ហាញពីកិច្ចសហការជាច្រើនរវាងកម្ពុជា និងឥណ្ឌា។ កម្ពុជា-ឥណ្ឌា ពិភាក្សាពីកិច្ចសហការលើការទូទាត់ឆ្លងដែន បច្ចេកវិទ្យាព័ត៌មាន និងកសិកម្ម។ កម្ពុជា-ឥណ្ឌា លើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ធ្វើការងាររួមគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ។ កម្ពុជា-ឥណ្ឌា យល់ស្របគ្នាថា កំណើនជើងហោះហើរត្រង់រវាងទីក្រុងនានានៃប្រទេសទាំងពីរ មិនត្រឹមតែអាចនាំមកនូវកំណើនភ្ញៀវទេសចរប៉ុណ្ណោះទ ថែមទាំងនឹងអាចសម្រួលដល់រំហូរធុរកិច្ច និងវិនិយោគផងដែរ។

លោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក ចៃឌីប ម៉ាហ្ស៊ុមដា អនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី៣។ 
លោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក ចៃឌីប ម៉ាហ្ស៊ុមដា អនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី៣។ 

មិនទាន់អស់ឡើយ! កម្ពុជា-ឥណ្ឌា សហការគ្នាឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យដោះមីន និងប្រតិបត្តិការថែរក្សាសន្តិភាព។ ឥណ្ឌា បានធានាសាជាថ្មីពីការបន្តគាំទ្រកម្ពុជា ក្នុងកិច្ចការដោះមីន និងការកសាងសមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា។ «កម្ពុជា-ឥណ្ឌា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការសហការឱ្យកាន់តែជិតស្និទ្ធលើវិស័យទាំងនេះ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ»

កងកម្លាំងនគរបាលរាជធានីភ្នំពេញ
កងកម្លាំងនគរបាលរាជធានីភ្នំពេញ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត