រដ្ឋមន្រ្តីអប់រំ ធ្វើធ្នើរដាក់សៀវភៅសូម្បីនៅក្នុងបន្ទប់ទឹក
Mao Sopha
11 មីនា 2025 10:45 AM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចែករំលែកពីរបៀបដែលលោកបណ្តុះទម្លាប់អានសៀវភៅដល់កូនៗថា សូម្បីតែក្នុងបន្ទប់ទឹក ក៏លោកធ្វើធ្នើរដាក់សៀវភៅដែរ។ ក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋមន្រ្តីអប់រំ លើកឡើងដូច្នេះថា៖«ក្នុងបន្ទប់ទឹក ក៏មានធ្នើរដាក់សៀវភៅ ហើយកូនខ្ញុំទទួលយកវិធីសាស្រ្តអំណានក្នុងបន្ទប់ទឹក»

លោករដ្ឋមន្រ្តី ផ្ញើសារជូនឪពុកម្តាយគ្រប់រូបថា ឪពុកម្តាយ មានតួនាទីដ៏សំខាន់ក្នុងការបណ្តុះទម្លាប់អានសៀវភៅដល់កូនៗ។ លោកមើលឃើញថា ការអាន អាចជួយចូលរួមបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព។ ជាមួយគ្នានេះ លោកនិយាយពីខ្លួនឯងផ្ទាល់ថា អ្នកនិពន្ធ២នាក់ ដែលមានឥទ្ធិពលខ្លាំងក្នុងការបណ្តុះទម្លាប់អានដល់លោក គឺ ទី១ លោក វ៉ាន់ឌី កាអុន ជាអ្នកនិពន្ធសៀវភៅ និងទី២ លោក ប៉ែន ណាវុឌ ជាអតីតរដ្ឋមន្រ្តីក្រសួងអប់រំ ហើយក៏ជាឪពុកក្មេករបស់លោកដែរ៕ 

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត