នាយករដ្ឋមន្រ្តី និងមន្រ្តីពាក់ព័ន្ធ ឡើងទៅកំពូលភ្នំខ្នងផ្សារ ដើម្បីរួមគ្នារិះរកគំនិតលើកកម្ពស់ទេសចរណ៍
Mao Sopha
09 មីនា 2025 02:45 AM

រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានហៅមន្រ្តីពាក់ព័ន្ធមួយចំនួន ដូចជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជាដើម រួមគ្នាធ្វើដំណើរឡើងទៅកាន់កំពូលភ្នំខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ ដោយចំណាយពេលអស់៤ម៉ោងកន្លះ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។ តាមរយៈសំណេរ និងវីដេអូដែលទើបនឹងបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី៩មីនានេះ សម្តេចនាយករដ្ឋមន្រ្តី បង្ហាញបំណងថា ការធ្វើដំណើរដោយថ្មើរជើងទៅកាន់កំពូលភ្នំខ្នងផ្សារ គឺដើម្បីរួមគ្នាគិតអំពីការជួយលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិនៅតំបន់នេះ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ 

ប្រមុខរាជរដ្ឋាភិបាល សរសេរសារពីលើវីដេអូដែលបង្ហោះនោះដូច្នេះថា៖«ទោះជាហត់បន្តិច ប៉ុន្តែពិតជាមិនខុសបំណងឡើយ ព្រោះខ្ញុំបានឃើញផ្ទាល់នូវសម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដែលល្អលើសអ្វីដែលខ្ញុំបានឃើញតាមទូរទស្សន៍ ឬបណ្ដាញផ្សព្វផ្សាយសង្គម»។ ប្រមុខរាជរដ្ឋាភិបាល លើកយកពាក្យមួយឃ្លាដែលគេតែងនិយាយ មកភ្ជាប់នឹងសំណេរដើម្បីសរសើរពីទេសភាពខ្នងផ្សារថា ឮមួយរយដង មិនស្មើនឹងឃើញផ្ទាល់មួយដង៕ 

រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ
រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ
រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ
រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត