រាជរដ្ឋាភិបាល យកវាលពិ.ឃា.តជើងឯក គុកទួលស្លែង និងមន្ទីរឃុំឃាំង១៣ ធ្វើជាកន្លែងឱ្យពលរដ្ឋចងចាំឧ.ក្រិ.ដ្ឋកម្មក្នុងរបបខ្មែរក្រហម
Mao Sopha
04 មីនា 2025 09:00 AM

រាជធានីភ្នំពេញ៖ ទីតាំងប្រវត្តិសាស្ត្រអំពីឧក្រិដ្ឋកម្មចំនួន៣ រួមមាន៖ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងអតីតមន្ទីរឃុំឃាំង១៣ ត្រូវបានបង្កើតទៅជាកន្លែងឱ្យប្រជាជនចងចាំពីឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ហើយក៏បានប្រែក្លាយទៅជាសន្តិភាពវិញ។ តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ព្រះមហាក្សត្រ ទ្រង់បានចេញព្រះរាជក្រឹត្យនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការបង្កើតទីតាំងទាំង៣នេះ ទៅជា «បូជនីយដ្ឋានចងចាំ» ដោយមានឈ្មោះពេញ និងជាផ្លូវការថា «បូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព»

អតីតគុកទួលស្លែងក្នុងរបបខ្មែរក្រហម ស្ថិតក្នុងរាជធានីភ្នំពេញ។ 
អតីតគុកទួលស្លែងក្នុងរបបខ្មែរក្រហម ស្ថិតក្នុងរាជធានីភ្នំពេញ។ 

គោលបំណងនៃការយកទីតាំងទាំង៣ បង្កើតទៅជា «បូជនីយដ្ឋានចងចាំ»រួមមាន៖ ១.ដើម្បីការពារវត្ថុតាង និងឯកសារទាំងហ្លាយ ដែលជាតឹកតាងប្រវត្តិសាស្ត្រ សម្រាប់ទុកជាមេរៀននៃការចងចាំ និងទប់ស្កាត់ការកើតឡើងសាជាថ្មីនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, ២.ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិ ក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្តែង, ៣.ដើម្បីបង្កើនការយល់ដឹង ការសិក្សាស្រាវជ្រាវ ការអប់រំផ្សព្វផ្សាយ ការផ្សះផ្សា និងសន្តិភាព។ យោងតាមព្រះរាជក្រឹត្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានដែនសមត្ថកិច្ចគ្រប់គ្រងផ្នែកបច្ចេកទេសលើការការពារ ថែរក្សា អភិរក្ស និងអភិវឌ្ឍ «បូជនីយដ្ឋានចងចាំ» ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ៕

មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាអតីតវាលពិឃាតមួយក្នុងរបបខ្មែរក្រហម ស្ថិតនៅប៉ែកនិរតីចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ (រូបពីហ្វេសប៊ុក៖ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក - Choeung EK Genocidal Center)
មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាអតីតវាលពិឃាតមួយក្នុងរបបខ្មែរក្រហម ស្ថិតនៅប៉ែកនិរតីចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ (រូបពីហ្វេសប៊ុក៖ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក - Choeung EK Genocidal Center)
តំបន់មន្ទីរឃុំឃាំង១៣ ជាអតីតគុកមួយក្នុងរបបខ្មែរក្រហម ស្ថិតក្នុងខេត្តកំពង់ឆ្នាំង (រូបពី៖ ស្ថានទូតអាល្លឺម៉ង់)។ 
តំបន់មន្ទីរឃុំឃាំង១៣ ជាអតីតគុកមួយក្នុងរបបខ្មែរក្រហម ស្ថិតក្នុងខេត្តកំពង់ឆ្នាំង (រូបពី៖ ស្ថានទូតអាល្លឺម៉ង់)។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត