
អាស៊ីអាគ្នេយ៍៖ ថ្វីដ្បិតតែស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នា ប៉ុន្តែបណ្តាប្រទេសនៅតំបន់មួយចំណិតនៃពិភពលោកនេះ បានបង្ហាញពីភាពចម្រុះគួរឱ្យចាប់អារម្មណ៍អំពីការបើកបរនៃការប្រកាន់ខាងនៃផ្លូវ[ឆ្វេង-ស្តាំ]។ តើមូលហេតុអ្វីបានជាប្រទេសនៅអាស៊ីអាគ្នេយ៍ដូចគ្នា ប៉ុន្តែបើកបរប្រកាន់ផ្លូវខាងឆ្វេង និងប្រកាន់ផ្លូវខាងស្តាំ.? តើមានប្រទេសណាខ្លះប្រកាន់ឆ្វេង? ហើយតើប្រទេសណាខ្លះប្រកាន់ស្តាំ?

ជាការពិតណាស់ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយចំនួន ដែលប្រកាន់ខ្ជាប់នូវការបើកបរខាងស្តាំរួមមាន៖ កម្ពុជា, ឡាវ, វៀតណាម, មីយ៉ាន់ម៉ា, និងហ្វីលីពីន។ គួរជម្រាបថា ប្រទេសបើកបរប្រកាន់ផ្លូវខាងស្តាំទាំង៥នេះ គឺដោយសារររងឥទ្ធិពលពីប្រទេសបារាំង ដែលពួកគេបានមកដាក់អាណានិគម ហើយប្រទេសទាំងនោះតម្រូវឱ្យអនុវត្តតាម។ ជាក់ស្តែង តំបន់ឥណ្ឌូចិន [កម្ពុជា-ឡាវ-វៀតណាម] ត្រូវបានគ្រប់គ្រងត្រួតត្រាដោយអាណានិគមបារាំងអស់រយៈពេលជាច្រើនឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធរដ្ឋបាល និងវប្បធម៌បារាំង បានចាក់គ្រឹះចូលយ៉ាងជ្រៅទៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់ឥណ្ឌូចិនទាំងមូល។

ដោយឡែក បណ្តាប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ដូចគ្នា ប៉ុន្តែការប្រកាន់ផ្លូវបើកបរខាងឆ្វេងនោះរួមមាន៖ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ថៃ, សិង្ហបុរី, ប្រ៊ុយណេ, និងទីម័រខាងកើត។ ការប្រកាន់ឆ្វេងបែបនេះ គឺដោយសារតែការដាក់អាណានិគមដោយចក្រភពអង់គ្លេស និងហូរឡង់។ បើទោះបីជាថៃ មិនធ្លាប់ស្ថិតក្រោមនឹមត្រួតត្រាអាណានិគមរបស់ប្រទេសណាក៏ដោយ ប៉ុន្តែថៃត្រូវបានហ៊ុមព័ទ្ធទៅដោយចំហាយឥទ្ធិពលចក្រភពអង់គ្លេស។ ដូច្នេះ ប្រវត្តិនៃអំណាចអាណានិគមបានជះឥទ្ធិពលយ៉ាងខ្លាំងលើការអនុវត្តច្បាប់បើកបរបែបនេះនៅភូមិភាគអាស៊ីអាគ្នេយ៍៕






