យោធាការពារព្រំដែនកម្ពុជា-ថៃ និងវៀតណាម បង្កើនការចុះល្បាត និងទប់ស្កាត់បទល្មើសឆ្លងដែន
អាន ប៊ុនរ័ត្ននៈ
18 កុម្ភៈ 2025 12:30 PM

អន្តរខេត្តជាប់ព្រំដែន៖ មន្ត្រីយោធាកម្ពុជាជាច្រើនរូបដែលនៅប្រចាំការ[ការពារតាមបណ្តោយព្រំដែនកម្ពុជា-ថៃ] បានដឹកនាំកងកម្លាំងយោធិន ចាប់ពីព្រំប្រទល់ខេត្តកោះកុងដល់ខេត្តព្រះវិហារ ចុះល្បាត និងទប់ស្កាត់បទល្មើសឆ្លងដែននៃប្រទេសទាំងពីរ...។

យោធាការពារព្រំដែនខេត្តកោះកុង
យោធាការពារព្រំដែនខេត្តកោះកុង

ទី១.ខេត្តកោះកុង៖

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០២៥នេះ ក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានចាត់តាំងកងវរសេនាតូចលេខ៣៣៧ និងផ្នែកសឹករងមណ្ឌលសីមា និងគ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានចុះល្បាតត្រួតពិនិត្យបង្គោលសីមាព្រំដែនកម្ពុជា-ថៃ និងបណ្ដាចំណុចគោលដៅផ្សេងៗដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់សភាពការណ៍ប្រែប្រួល ព្រមទាំងទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។ លោកឧត្ដមសេនីយ៍មេបញ្ជាការ ក៏បានដាក់ចេញនូវបទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវបន្តអនុវត្តតាមបទបញ្ជាថ្នាក់លើក្នុងការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ដោយប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។  

យោធាការពារព្រំដែនខេត្តកោះកុង
យោធាការពារព្រំដែនខេត្តកោះកុង

ទី២.ខេត្តបន្ទាយមានជ័យ៖

សម្រាប់ផ្នែកសឹករងថ្មពួកនៃតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានសហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក៨០៧ ចុះល្បាតត្រួតពិនិត្យបង្គោលសីមាតាមបណ្តោយព្រំដែន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ លោកអនុសេនីយ៍ឯក សាក់ សាខន មេបញ្ជាការស្ដីទី ផ្នែកសឹករងថ្មពួក បានចាត់តាំងលោកវរសេនីយ៍ត្រី ព្រហ្ម ប៊ុននឿន មេបញ្ជាការ កងអនុសេនាធំទី១ផ្នែកសឹករងថ្មពួក បានដឹកនាំកងកម្លាំងចុះល្បាតត្រួតពិនិត្យបង្គោលសីមា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗ។ 

យោធាការពារព្រំដែនខេត្តបន្ទាយមានជ័យ
យោធាការពារព្រំដែនខេត្តបន្ទាយមានជ័យ

ទី៣.ខេត្តកំពត៖

ដោយអនុវត្ដបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ វរសេនាតូចលេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពត កម្លាំងកងអនុសេនាធំទី១ កងវរសេនាតូចលេខ៣៣៦ ដឹកនាំដោយ លោកអនុសេនីយ៍ឯក លីវ លី មេបញ្ជាការកងអនុសេនាធំទី១ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលវរការពារព្រំដែន ចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយទទួលខុសត្រូវចំណុចបង្គោលព្រំដែនលេខ៣១២ទៅ៣១២/៣ ស្ថិតនៅភូមិព្រៃថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៃព្រំប្រទល់ដែនកម្ពុជា-វៀតណាម។ សកម្មភាពចុះល្បាតនេះ គឺដើម្បីតាមដានក្ដាប់ជាប់រាល់សភាពការណ៍ប្រែប្រួលតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់បានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗ ដែលកើតមានឡើង និងធានាបាននូវសុខសុវត្ថិភាព ស្ថិរភាពជូនប្រជាពពលរដ្ឋ..៕  

យោធាការពារព្រំដែនខេត្តកំពត
យោធាការពារព្រំដែនខេត្តកំពត
យោធាការពារព្រំដែនខេត្តកំពត
យោធាការពារព្រំដែនខេត្តកំពត
យោធាការពារព្រំដែនខេត្តកំពត
យោធាការពារព្រំដែនខេត្តកំពត
យោធាការពារព្រំដែនខេត្តបន្ទាយមានជ័យ
យោធាការពារព្រំដែនខេត្តបន្ទាយមានជ័យ
យោធាការពារព្រំដែនខេត្តបន្ទាយមានជ័យ
យោធាការពារព្រំដែនខេត្តបន្ទាយមានជ័យ
យោធាការពារព្រំដែនខេត្តបន្ទាយមានជ័យ
យោធាការពារព្រំដែនខេត្តបន្ទាយមានជ័យ
យោធាការពារព្រំដែនខេត្តកោះកុង
យោធាការពារព្រំដែនខេត្តកោះកុង
យោធាការពារព្រំដែនខេត្តកោះកុង
យោធាការពារព្រំដែនខេត្តកោះកុង
យោធាការពារព្រំដែនខេត្តកោះកុង
យោធាការពារព្រំដែនខេត្តកោះកុង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត