តើភាសាណាខ្លះ ស្រួលរៀនបំផុតនៅក្នុងលោក..?
ហៀប ស៊ីថេត
20 កុម្ភៈ 2025 01:00 AM

ចំណេះដឹងទូទៅ៖ តើភាសាគឺជាអ្វី? ភាសាគឺជាស្ពានទំនាក់ទំនងមូលដ្ឋានសម្រាប់ការប្រាស្រ័យទាក់ទងរបស់មនុស្ស រួមមាន៖ ពាក្យសម្តី ការនិយាយស្ដី ការសរសេរ ឬកាយវិការ ជាប្រព័ន្ធរចនាសម្ព័ន្ធ និងជាក្បួន ដើម្បីបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយវប្បធម៌ និងសង្គមចម្រុះ។ ដូច្នេះ តើមានភាសាណាខ្លះស្រួលរៀនជាងគេនៅលើលោកយើងនេះ...? នៅពេលមានការចោទសួរដូច្នេះ មនុស្សមួយចំនួនប្រហែលជាយល់ថា ភាសាអង់គ្លេស ជាភាសាដែលស្រួលរៀនជាងគេ។ ប៉ុន្តែផ្ទុយស្រឡះ ភាសាអង់គ្លេសមិនជាប់ក្នុងបញ្ជីរជាភាសាដែលស្រួលរៀនបំផុតនោះទេ។

ថ្ងៃនេះ SBM News នឹងបង្ហាញភាសាទាំង១០ដែលស្រួលរៀនជាងគេនៅលើភពផែនដីយើងនេះ។ ជាក់ស្តែង ភាសាដែលស្រួលរៀនជាងគេនោះគឺ៖ ភាសាន័រវេស, ភាសាស៊ុយអែត, ភាសាអេស្ប៉ាញ, ភាសាហូឡង់, ភាសាព័រទុយហ្គាល់, ភាសាឥណ្ឌូណេស៊ី, ភាសាអ៊ីតាលី, ភាសាបារាំង, និងភាសាស្វាហ៊ីលី

គួរជម្រាបថា ការកំណត់ភាសាងាយស្រួលរៀនបំផុតនេះជារឿយៗអាស្រ័យលើកត្តាផ្សេងៗ រួមទាំង៖ ភាពស្រដៀងគ្នាជាមួយភាសាកំណើត ប្រវត្តិភាសា និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន។ ជាពិសេស ការកត់សម្គាល់ខាងលើនេះ ក៏ពឹងផ្អែកលើកត្តាផ្សេងៗរួមទាំងរចនាប័ទ្មសិក្សា ការលើកទឹកចិត្ត និងបទពិសោធសិក្សាភាសារបស់បុគ្គលម្នាក់ៗផងដែរ។ ចង់ដឹងថា តើភាសាទាំង១០ ដែល SBM News បានរាយរ៉ាប់ខាងលើ ពិតជាស្រួលរៀន ឬយ៉ាងណា...? តស់! យើងសាកល្បងរៀនទាំងអស់គ្នា...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត