មនុស្សជាង៣០នាក់ ក្លាយជាចំណីមច្ចុរាជក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តនៅបូលីវី

រដ្ឋធានីស៊ូក្រេ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ក្រឡាប់រថយន្តក្រុងនៅប្រទេសបូលីវី កាលពីថ្ងៃចន្ទទី១៧កុម្ភៈ បានផ្តាច់ជីវិតមនុស្សយ៉ាងតិចណាស់៣១នាក់ និងរងរបួសជាង ១០នាក់។ នេះបើយោងតាមប៉ូលិសក្នុងតំបន់...។

មន្ត្រីប៉ូលិសបានគូសបញ្ជាក់ថា អ្នកបើកបររថយន្តក្រុងទំនងជាបាត់បង់ម្ចាស់ការក្នុងការគ្រប់គ្រងរថយន្ត បណ្តាលឱ្យរថយន្តដ៏កម្សត់នោះធ្លាក់ចុះជិត៨០០ម៉ែត្រ នៅក្នុងក្រុងយ៉ូកូលឡា (Yocalla) ភាគនិរតីនៃប្រទេសបូលីវី។ ជាមួយគ្នា មន្ត្រីម្នាក់បានលើកឡើងនៅក្នុងវីដេអូមួយថា មនុស្សយ៉ាងតិចណាស់៣១នាក់បានបាត់បង់ជីវិត ខណៈអ្នករងរបួស១៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជាចុងក្រោយ មន្ត្រីប៉ូលិសបញ្ជាក់ថា ផ្លូវទួល ភ្នំចំណោត ចោតខ្ពស់ៗ និងកោងកែងបត់ដូចអន្ទង់អាំង គឺជាកត្តាចម្បងនាំឱ្យមានគ្រោះថ្នាក់កើតឡើង៕



អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


