ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ
S
Soriya Sou
17 កុម្ភៈ 2025 08:00 AM

ក្រុងកំពង់សោម៖ រដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៧កុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ, លោក ឯម ភាព អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត...។

រដ្ឋបាលក្រុងកំពង់សោម ត្រូវបានដាក់ឱ្យដំណើរការក្រោមការដឹកនាំរបស់ លោក នួន ប៊ុនថុល អតីតអភិបាលក្រុងកោះរ៉ុង ត្រូវបានផ្ទេរមកជាអភិបាលក្រុងកំពង់សោមថ្មី វិញ។ លោក នួន ប៊ុនថុល ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរតំណែងពីអភិបាលក្រុងកោះរ៉ុង មកជាអភិបាលក្រុងកំពង់សោមថ្មី កាលពីថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២៥។ ក្រៅពីលោក នួន ប៊ុនថុល ក៏នៅមានមន្រ្តីរាជការចំនួន៦រូបទៀត ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលរងក្រុងកំពង់សោមថ្មីដែរ រួមមាន៖ ១.លោក យឹម សុខសំអូន ត្រូវបានផ្ទេរពីអភិបាលរងនៃគណៈអភិបាលក្រុងព្រះសីហនុ, ២.លោក សេក ដារ៉ាវុទ្ធ ផ្ទេរពីអភិបាលរងនៃគណៈអភិបាលស្រុកព្រៃនប់ ៣.លោក សុន ពិសី ផ្ទេរពីអភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងហាវ ដោយអ្នកទាំង៣ត្រូវមកកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងកំពង់សោមវិញ

                   លោក នួន ប៊ុនថុល រាប់ពីឆ្វេងដៃទៅ ទី៣ 
                   លោក នួន ប៊ុនថុល រាប់ពីឆ្វេងដៃទៅ ទី៣ 

ចំណែក ទី៤.លោកស្រី តាក វណ្ណសៅនីតា. ទី៥.លោក សុខ សិទ្ធិការ និងទី៦.លោក នន់ ធូ ត្រូវបានតែងតាំងជាអភិបាលរងនៃគណៈអភិបាលក្រុងកំពង់សោម។ គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីកំលុងខែសីហា ឆ្នាំ២០២៤ បាន​ចេញ​អនុក្រឹត្យ ស្តី​ពី​ការ​បង្កើត​«​ក្រុង​កំពង់សោម​» នៃ​ខេត្ត​ព្រះ​សីហ​នុ​។ ​​ក្រុង​ថ្មី​នេះ បានសម្រេច​កាត់​យក​ឃុំ​ចំនួន​៥ ពី​ស្រុក​ព្រៃ​នប់ គឺ​ឃុំ​រាម ឃុំ​បិត​ត្រាំ​ង ឃុំ​អូរ​ឧកញ៉ា​ហេង ឃុំ​បឹង​តា​ព្រហ្ម និងឃុំ​អូរ​ជ្រៅ​។ យោងតាមអនុក្រឹត្យ ក្រុងកំពង់សោម មានសង្កាត់ចំនួន៥ និងទីតាំងរដ្ឋបាល ស្ថិតនៅក្នុងសង្កាត់រាមលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ធ្លាប់បានបញ្ជាក់ថា ទន្ទឹមនឹងដាក់ផែនការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់គោលដៅអភិវឌ្ឍក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់ពាណិជ្ជកម្ម និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដ៏ល្បីល្បាញមួយនៅក្នុងតំបន់នាថ្ងៃអនាគត

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត