ថៃកាត់ផ្តាច់សេវាទូរគមនាគមន៍​ក្រុម​ឆបោក​តាម​ប្រព័ន្ធអនឡាញនៅ​ក្រុង​ប៉ោយ​ប៉ែ​ត
ហៀប ស៊ីថេត
11 កុម្ភៈ 2025 08:39 AM

រាជធានីបាងកក៖ នគរបាលភូមិន្ទ និង​គណៈកម្មការ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍​ជាតិថៃ (NBTC) កាលពីថ្ងៃចន្ទទី១០ ខែកុម្ភៈ បានកាត់​ផ្តាច់សេវា​ទូរគមនាគមន៍​ដល់​ក្រុម​ឆបោក​តាម​ប្រព័ន្ធអនឡាញ ឬ call-centre នៅ​ក្រុង​ប៉ោយ​ប៉ែ​តនៃប្រទេស​កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation។

ប្រភព៖  The Nation
ប្រភព៖ The Nation

ប្រតិបត្តិការដ៏ក្ដៅគគុក​នេះ ​ត្រូវ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​តំបន់​ចំនួន​បី​ក្នុង​ខេត្ត​ស្រះកែវ​របស់​ប្រទេស​ថៃ​រួមមាន៖ ស្ថានីយ​រថភ្លើង​ក្នុង​សង្កាត់​អារញ្ញប្រាថេត (Aranyaprathet), បង្គោលអង់តែនសេវា​ទូរសព្ទ​នៅ​ខាងក្រោយ​ផ្សារ​បេនចាវ៉ាន់ (Benjawan)​ ក្នុង​ស្រុក​ប៉ារ៉ៃ (Pa Rai), និង​បង្គោលអង់តែន​ទូរសព្ទ​មួយ​ទៀត​នៅ​សហគមន៍ ​បាន​ខក​សាវ៉ាង (Ban Khok Sawang) ​នៃ​ស្រុក​ថាខាំ (Tha Kham)

ប្រភព៖ The Nation
ប្រភព៖ The Nation

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ យីងយ៉ូស ថេបជុំណង់ (Yingyos Thepjumnong) អះអាងថា ប្រតិបត្តិការនេះធ្វើឡើងតាមការស្រាវជ្រាវ ដោយបានរកឃើញក្រុមឆបោកយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ដោយពួកគេបានប្រើប្រាស់បណ្តាញអ៊ីនធឺណែត និងសញ្ញាទូរសព្ទពីប្រទេសថៃ។ លើសពីនេះ លោក​បាន​ពន្យល់​ថា ក្រុមអ្នក​ឆបោក​បានដំឡើង​ស៊ីមកាត​នៅ​ព្រំដែន​កម្ពុជា ​ដើម្បី​ចូល​ប្រើប្រាស់​សេវា​ទូរគមនាគមន៍ ហើយមាន​ទីតាំងការិយាល័យ​ជាច្រើន​ត្រូវបានជួលធ្វើជាមជ្ឈមណ្ឌលឆបោក​នៅ​ក្រុងប៉ោយប៉ែត។

ប្រភព៖ The Nation
ប្រភព៖ The Nation

ឧត្តមសេនីយ៍ទោខាងលើបានសង្កត់ធ្ងន់ថា មន្ត្រីថៃកំពុងផ្តោតលើការកាត់ផ្តាច់បណ្តាញទូរគមនាគមន៍ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនជួលអន្តរជាតិ(IPLC) ដែលផ្គត់ផ្គង់អ៊ីនធើណិត និងសេវាទូរសព្ទដល់អតិថិជនរាប់សិបនាក់ក្នុងប្រទេសកម្ពុជា។ យ៉ាងណា ជុំវិញករណីឆបោកតាមអនឡាញនេះ ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ការ​រំលោភ​កិច្ចសន្យា និង​ការ​ប្រើ​សញ្ញា​ទូរគមនាគមន៍​ ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម។ យ៉ាងណា ក្រុមមន្ត្រីបានកាត់បន្ថយការបញ្ជូនបណ្តាញទូរគមនាគមន៍ និងបានដកបង្គោលសេវាទូរសព្ទចេញ ដើម្បីធានាថា មានតែប្រជាជននៅក្នុងប្រទេសថៃប៉ុណ្ណោះដែលអាចចូលប្រើប្រាស់បាន។

ប្រភព៖ The Nation
ប្រភព៖ The Nation

គួរបញ្ជាក់ថា ឧក្រិដ្ឋកម្មតាមអ៊ីនធើណិត ការឆបោកតាមប្រព័ន្ធអនឡាញ ឬ call-centre កំពុងក្លាយដំបៅដ៏រ៉ាំរ៉ៃនៅក្នុងអាស៊ីអាគ្នេយ៍ ខណៈបញ្ហានេះបានក្លាយទៅជាបណ្តាញសកលដែលរកប្រាក់បានរហូតដល់៣ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ឧក្រិដ្ឋកម្មតាមអ៊ីនធើណិតនេះ បានទាញដៃអាស៊ីអាគ្នេយ៍ធ្លាក់ចូលទៅក្នុងជ្រោះនៃវិបត្តិការឆបោកតាមអនឡាញជាសកល ដោយមនុស្សជាច្រើននាក់ត្រូវបានគេល្បួងបោកប្រាស់ និងក្លាយជាជនរងគ្រោះតាមបណ្តាញអ៊ីនធឺណិត៕

ប្រភព៖ The Nation
ប្រភព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត