ស្លា.ប់ទាំងអស់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណោទភ្នំ​លោកយាយខេត្តកំពង់ស្ពឺ
អុន សម្ផស្ស
07 កុម្ភៈ 2025 09:19 AM

ខេត្តកំពង់ស្ពឺ៖ មនុស្សចំនួន៣នាក់ រួមមានតៃកុងរថយន្តទាំងសងខាង និងអ្នករួមដំណើរម្នាក់ស្លាប់ភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តធំ លើកំណាត់ផ្លូវជាតិលេខ៤ ចំណោទភ្នំ​លោកយាយ ស្ថិតនៅភូមិទី៦ ឃុំយា​យម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០៥។ នេះបើតាមការបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ...។

បើតាមរបាយការណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅចន្លោះគីឡូម៉ែត្រ១០៣-១០៤ រវាង​រថយន្ត១​គ្រឿងម៉ាក HY​UNDAI ពណ៌-ស រ៉េចង្កូតទៅគន្លងផ្លូវមួយទៀតរួចបុករថយន្ដម៉ាក ISUZU ពណ៌-​ស កំពុងចុះចំណោត​ភ្នំលោកយាយពេញទំហឹង។ ប្រភពពីអាជ្ញាធរបញ្ជាក់ថា រថយន្ត១​គ្រឿង ម៉ាកHY​UNDAI ពណ៌-ស ពាក់ស្លាកលេខភ្នំពេញ ៣E-​៧៧៦៨ បើកបរដោយឈ្មោះ រ៉ុង ធួក ជាពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ។ រីឯរថយន្តមួយគ្រឿងទៀតម៉ាក ISUZU ពណ៌-​ស ពាក់ស្លាកលេខភ្នំពេញ ៣F-៨៣៣២ បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ រស់នៅខេត្តព្រៃវែង រួមជាមួយអ្នកដំណើរម្នាក់។

តាមសមត្ថកិច្ច ជាការសន្និដ្ឋាន​ដោយជំនាញ​ករណីគ្រោះថ្នាក់នោះ បង្កឡើងដោយអ្នកបើកបររថយន្ដស្ទួចម៉ាក HY​UNDAI រេចង្កូតទៅបុករថយន្តមួយគ្រឿងទៀត។ ក្រោយកើតហេតុ លោកអធិការ​នគរបាល​ស្រុក​ភ្នំ​ស្រួច​ បានបញ្ជាឱ្យកម្លាំងនគរ​បា​ល​ដែលប្រចាំការនៅគោលដៅលោកយាយម៉ៅ ​ ប៉ុស្តិ៍​ន​គ​របាលរដ្ឋបាល​ និងផ្នែកសណ្ដាប់ធ្នាប់​ ចុះសម្រួលសង្រ្គោះបន្ទាន់ ​ ប៉ុន្ដែ​ជាអកុសលអ្នកដំណើរក្នុងរថយន្ដរបួសធ្ងន់ ទើបស្លាប់ភ្លាមៗ។ ក្រោយកើតហេតុ វត្ថុតាងរថ​យ​ន្ដទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចស្ទួច​យកមករក្សាទុក នៅអធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិ​ធី​ច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត