សូមប្រុងប្រយ័ត្ន!​ ការឆបោក​​បន្លំជាសំឡេង-រូបភាពប្រើប្រាស់បច្ចេកវិទ្យា AI​
S
Sreyleak Yith
04 កុម្ភៈ 2025 10:00 AM

រាជធានីភ្នំពេញ៖​​ ថ្មីៗនេះ មានក្រុមឆបោកប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់តាមប្រព័ន្ធទូរសព្ទ និងប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យផ្ទេរប្រាក់​​​ ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន​ ដោយក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូ ដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ធ្វើឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ…។

ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) 
ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) 

មន្រ្តីក្រសួងប្រៃសណីយ៍​​ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៤កុម្ភៈ​ ​ឆ្នាំ២០២៥​​​នេះ បានឱ្យដឹងថា​ ដើម្បីការពារខ្លួនពីការឆបោកដោយប្រើបច្ចេកវិទ្យា AI​ ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលនោះឱ្យបានច្បាស់លាស់ ដោយពិនិត្យលេខទូរសព្ទ ឬរូបភាពគណនី និងតម្រូវឱ្យបុគ្គលនោះបើកកាមេរ៉ាវីដេអូបង្ហាញមុខភ្លាមៗ។​ ពិនិត្យមើលអាកប្បកិរិយារបស់បុគ្គលនោះថា ដូចប្រក្រតី ឬប្លែកពីអ្នកដែលយើងស្គាល់ សួរសំណួរផ្ទាល់ខ្លួន ឬសកម្មភាពដែលបានទាក់ទងគ្នាចុងក្រោយដែលគិតថាត្រូវតែដឹង។

រូបភាពតំណាង
រូបភាពតំណាង

បន្ថែមពីនេះ​​ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មាន សំឡេង រូបភាព ឬវីដេអូ ផ្ទាល់ខ្លួនជាសាធារណៈ ព្រោះវាអាចឱ្យជនខិលខូចយកមាតិកាទាំងនោះទៅក្លែងបន្លំជាយើង ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ និងមិនត្រូវផ្តល់ទិន្នន័យផ្ទាល់ខ្លួន ជាលេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ ទៅជនដែលសង្ស័យជាដាច់ខាត៕

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត