៣ជំហានងាយៗដើម្បីទិញលេខទូរសព្ទសម្រាប់ Verify Account ChatGPT ក្នុងតម្លៃ៣០០០រៀលប៉ុណ្ណោះ ដោយប្រើKHQR
K
Kimhuoy Klaing
29 មិថុនា 2023 07:00 AM

រាជធានីភ្នំពេញ៖ បច្ចុប្បន្ន ChatGPT ពិតជាមានភាពពេញនិយមជាខ្លាំងនៅលើពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យា​ AI មានសមត្ថភាពខ្ពស់ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃដូចជាការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់របស់យើង។

យ៉ាងណាមិញ ChatGPT ពុំទាន់បានដាក់ឱ្យប្រើប្រាស់បានទូលំទូលាយនៅឡើយទេក្នុងប្រទេសកម្ពុជា ពោលគឺអ្នកប្រើប្រាស់ត្រូវប្រើ VPN ប្តូរតំបន់ ឬប្រទេសជាមុនសិន។ ដោយឡែក ដើម្បីចូលប្រើវេបសាយមួយនេះបាន លោកអ្នកក៏តម្រូវឱ្យមានគណី ChatGPT ផងដែរ។ 

មិនខុសពី Platform ដទៃនោះទេ ChatGPT ទាមទារឱ្យលោកអ្នកបំពេញព័ត៌មានមួយចំនួនដូចជា Email, ឈ្មោះ, ថ្ងៃខែឆ្នាំកំណើត និងលេខទូរសព្ទដៃក្រៅប្រទេសជាដើម។ ប្រសិនបើលោកអ្នកមិនមានលេខទូរសព្ទដៃនៅប្រទេសក្រៅ ក៏នៅតែអាចបង្កើតគណនី ChatGPT បានដែរ ដោយចូលទៅកាន់វេបសាយលក់លេខទូរសព្ទ https://openai.cambodian.dev/ និងអនុវត្តវិធីងាយៗចំនួន៣ជំហានតែប៉ុណ្ណោះ។ 

ជំហានទី១  Information ឬព័ត៌មាន៖ សូមវាយបញ្ចូល Email របស់លោកអ្នក រូចចុច Continue ។ ព័ត៌មានបន្ថែមនៃការទិញលេខទូរសព្ទនឹងត្រូវបានផ្ញើទៅកាន់ Email នេះ។

ជំហានទី២ Payment ឬការទូទាត់៖ លោកអ្នកតម្រូវឱ្យបង់ប្រាក់ចំនួន $0.75 (ស្មើនឹង៣០០០រៀល) ដោយស្កេន KHQR ពីគ្រប់ប្រព័ន្ធធនាគារដែលមានបាគង។ នៅពេលដែលលោកអ្នកទូទាត់បានជោគជ័យហើយ វានឹងលោតទៅកាន់ជំហានបន្ទាប់ដោយស្វ័យប្រវត្តិតែម្តង។ 

ជំហានទី៣ Phone number ឬលេខទូរសព្ទ៖ ជំហានចុងក្រោយនេះនឹងផ្តល់លេខទូរសព្ទក្រៅប្រទេសជូនលោកអ្នកចំនួនមួយខ្សែ ដូច្នេះសូម copy លេខនោះទៅដាក់ក្នុងវេបសាយបង្កើតគណនី ChatGPT រួចចុចបញ្ជូន ដើម្បីទទួលបានលេខកូដសម្ងាត់។ ក្រោយទទួលបានលេខកូដសម្ងាត់ក្នុងវេបសាយលក់លេខទូរសព្ទហើយ សូមបន្ត copy កូដសម្ងាត់នោះទៅដាក់ក្នុងវេបសាយ ChatGPT ដើម្បីធ្វើការផ្ទៀងផ្ទាត់ រួចជាការស្រេច។ 

សូមបញ្ជាក់ថា ជាធម្មតាលេខទូរសព្ទក្រៅប្រទេសនេះមានតម្លៃដើម $0.95 ប៉ុន្តែឥឡូវនេះវេបសាយ https://openai.cambodian.dev/ កំពុងមានការបញ្ចុះតម្លៃពិសេសនៅសល់តែ $0.75 (ស្មើនឹង៣០០០រៀល) សម្រាប់អតិថិជន១០០នាក់ដំបូង ដូច្នេះសូមរូសរាន់ឡើងកុំឱ្យឱកាសនេះកន្លងផុតទៅ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ Telegram ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត