ផ្លូវមុខវាំង លែងអនុញ្ញាតឱ្យបើកបររាល់ថ្ងៃសៅរ៍-អាទិត្យ
Mao Sopha
មួយឆ្នាំមុន

រាជធានីភ្នំពេញ៖ ផ្លូវប្រវែងជិត២គីឡូម៉ែត្រ ចាប់ពីផ្លូវលេខ៩៤ ឬផ្លូវបក្សីចាំក្រុង រហូតដល់មុខព្រះបរមរាជវាំង នឹងត្រូវបិទមិនឱ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ឡើយ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១១យប់ (គឺទុកសម្រាប់តែការដើរកម្សាន្តប៉ុណ្ណោះ)។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង។

ផ្លូវថ្មើរជើងដែលបិទមិនឱ្យយានជំនិះឆ្លងកាត់រាល់ថ្ងៃសៅរ៍-អាទិត្យ (រូបពីរដ្ឋបាលភ្នំពេញ)។ 
ផ្លូវថ្មើរជើងដែលបិទមិនឱ្យយានជំនិះឆ្លងកាត់រាល់ថ្ងៃសៅរ៍-អាទិត្យ (រូបពីរដ្ឋបាលភ្នំពេញ)។ 

ការសម្រេចដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមុខព្រះបរមរាជវាំង និងនៅតាមមាត់ទន្លេ ធ្វើឡើងក្រោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំជាមួយមន្រ្តីរបស់លោក និងមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ សេចក្តីជូនដំណឺង បញ្ជាក់ថា ផ្លូវថ្មើរជើងនេះ នឹងត្រូវដាក់ឱ្យដំណើរការសាកល្បង ចាប់ពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ទៅ។ 

លោក ឃួង ស្រេង ដឹកនាំប្រជុំអំពីការដាក់ឱ្យដំណើរការសាលល្បងផ្លូវថ្មើរជើង (រូបពីរដ្ឋបាលភ្នំពេញ)។ 
លោក ឃួង ស្រេង ដឹកនាំប្រជុំអំពីការដាក់ឱ្យដំណើរការសាលល្បងផ្លូវថ្មើរជើង (រូបពីរដ្ឋបាលភ្នំពេញ)។ 

គេហទំព័ររបស់រដ្ឋបាលរាជធានីភ្នំពេញ សរសេរថា អាជ្ញាធរ នឹងរៀបចំដាក់មីក្រូបំពងសំឡេង ដើម្បីប្រាប់សាធារណជនកុំឱ្យយកយានយន្តចូលក្នុងផ្លូវថ្មើរជើងនេះ នៅរៀងរាល់ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ។ រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា ការយកផ្លូវមុខព្រះបរមរាជវាំងធ្វើជាផ្លូវថ្មើរជើង គឺដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត