នាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យវឌ្ឍនភាពនៃការជួយសង្គ្រោះស្រូវស្រែប្រាំងជិត១ម៉ឺនហិកតានៅខេត្តកណ្ដាល និងតាកែវ
S
Soriya Sou
30 មករា 2025 03:15 AM

រាជធានីភ្នំពេញ៖ ក្រោយជួបប្រទះបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រព ពេលនេះ ស្រូវស្រែប្រាំងរបស់ប្រជាកសិករនៅខេត្តកណ្ដាល និងតាកែវប្រមាណជិត១ម៉ឺនហិកតា កំពុងត្រូវបានអាជ្ញាធរបូមទឹកអន្តរាគមន៍ជួយសង្រ្គោះ...។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចុះពិនិត្យស្ថានភាពស្រូវប្រាំងនៅខេត្តកណ្ដាល និងខេត្តតាកែវ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចុះពិនិត្យស្ថានភាពស្រូវប្រាំងនៅខេត្តកណ្ដាល និងខេត្តតាកែវ

នេះជាការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីយប់ថ្ងៃទី២៩មករា ឆ្នាំ២០២៥ ក្រោយបានឆ្មក់ចុះពិនិត្យស្ថានភាពស្រូវស្រែប្រាំងរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងពីរ។ សម្ដេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖«ថ្ងៃនេះឆ្លៀតចុះមើលស្ថានភាពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ក្រសួងធនធានទឹកនៅស្រុកស្អាង ខេត្តកណ្តាល និងស្រុកព្រៃកប្បាស និងស្រុកបាទី ខេត្តតាកែវ ដោយស្រូវដែលត្រូវបានសង្គ្រោះ និងកំពុងបន្តអន្តរាគមន៍សង្គ្រោះនៅខេត្តទាំងពីរ មានប្រមាណជិត១ម៉ឺនហិកតា»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចុះពិនិត្យស្ថានភាពស្រូវប្រាំងនៅខេត្តកណ្ដាល និងខេត្តតាកែវ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចុះពិនិត្យស្ថានភាពស្រូវប្រាំងនៅខេត្តកណ្ដាល និងខេត្តតាកែវ

ក្រៅពីបានឆ្មក់ចុះពិនិត្យស្ថានភាពទូទៅនៃការអន្តរាគមន៍សង្គ្រោះស្រូវស្រែប្រាំងរបស់ប្រជាពលរដ្ឋ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតចុះពិនិត្យប្រព័ន្ធធារាសាស្ដ្រដែលជាប្រព័ន្ធមានលក្ខណ:ពេញលេញ ​ ធានាការស្រោចស្រពពេញមួយឆ្នាំ​ ដែលមានការចងក្រងជាសហគមន៍​ រៀបចំដោយនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក​ របស់ក្រសួងធនធានទឹក​ និងឧតុនិយម។ ជាលទ្ធផល​ ប្រជាកសិករអាចបង្កបង្កើនផលបានបីដងក្នុងមួយឆ្នាំ​ ដោយមិនមានការខ្វះខាតទឹកលើផ្ទៃដី២៥០០ហិកតាឡើយ ហើយបាននិងកំពុងពង្រីកបន្ថែមចំនួន​ជាង​៥០០ហិកតាទៀត។ ​ ជាពិសេស នៅមានសល់ទឹកអាចបូមអន្តរាគមន៍សង្គ្រោះស្រូវដែលនៅក្បែរនោះ បានជិត​១ពាន់ហិកតាបន្ថែមទៀតផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចុះពិនិត្យស្ថានភាពស្រូវប្រាំងនៅខេត្តកណ្ដាល និងខេត្តតាកែវ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចុះពិនិត្យស្ថានភាពស្រូវប្រាំងនៅខេត្តកណ្ដាល និងខេត្តតាកែវ

ព្រមពេលជាមួយគ្នា ប្រមុខរាជរដ្ឋាភិបាលក៏បានអញ្ជើញឆ្លៀតពិនិត្យវឌ្ឍនភាពនៃការកសាង និងស្តារប្រឡាយលេខ៧៦ ជាកំណាត់មួយនៃប្រព័ន្ធប្រឡាយរំដោះទឹក ដែលសម្ដេចនាយករដ្ឋមន្ត្រី អនុម័តឱ្យធ្វើពីរឆ្នាំកន្លងទៅ។ ប្រឡាយនេះ តភ្ជាប់ពីប្រឡាយ៩៦ និងដើរតួនាទីជួយបញ្ចៀសទឹកពីរាជធានីភ្នំពេញ កាត់បន្ថយការជន់លិចរាជធានី ដោយតភ្ជាប់ពីស្ទឹងព្រែកត្នោតទៅទន្លេបាសាក់។ ក្រៅពីបញ្ចៀសទឹកពីរាជធានីភ្នំពេញ ប្រព័ន្ធប្រឡាយដែលតភ្ជាប់ពីភ្នំឱរ៉ាល់នេះ ក៏នឹងជួយផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំបានរាប់សែនហិកតា នៅខេត្តកំពង់ស្ពឺ កណ្តាល និងតាកែវ នាពេលខាងមុខផងដែរ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចុះពិនិត្យស្ថានភាពស្រូវប្រាំងនៅខេត្តកណ្ដាល និងខេត្តតាកែវ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចុះពិនិត្យស្ថានភាពស្រូវប្រាំងនៅខេត្តកណ្ដាល និងខេត្តតាកែវ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត