ទម្លាប់ទទួលទានកាហ្វេជារៀងរាល់ព្រឹក នាំយើងឱ្យមានអាយុវែង

ចំណេះដឹងទូទៅ៖ ការសិក្សាមួយបង្ហាញថា ការទទួលកាហ្វេជារៀងរាល់ព្រឹកអាចជួយមនុស្សឱ្យមានអាយុវែង បើធៀបនឹងការទទួលភេសជ្ជៈផ្សេងៗ...។

ការសិក្សាបានរកឃើញថា អ្នកទទួលទានកាហ្វេមានហានិភ័យទាបនៃការស្លាប់ដោយសារជំងឺបេះដូង៣១ភាគរយផងដែរ បើធៀបទៅនឹងអ្នកមិនទទួលកាហ្វេ។ មិនថាអ្នកទទួលទានកាហ្វេប៉ុន្មានពែងនៅពេលព្រឹក ឬថាតើពួកគេចូលចិត្តកាហ្វេដែលគ្មានជាតិកាហ្វេអ៊ីនទេ..? ហានិភ័យនៃការស្លាប់នៅតែមានកម្រិតទាបជាង។ នេះបើយោងតាមការសិក្សា។

ដើម្បីពន្យល់ពីគំហើញនេះ អ្នកស្រាវជ្រាវបានណែនាំថា ការទទួលទានកាហ្វេពេលព្រឹកអាចនាំឱ្យមានភាពល្អប្រសើរជាមួយនឹងវដ្តនៃការគេង និងភ្ញាក់ពីធម្មជាតិរបស់រូបរាងកាយ ហើយក៏អាចកាត់បន្ថយជំងឺរលាកបេះដូង និងជំងឺបេះដូងបានផងដែរ។ គួរបញ្ជាក់ថា អ្នកទទួលទានកាហ្វេនៅចន្លោះម៉ោង៤ព្រឹកដល់ថ្ងៃត្រង់ មានឱកាសស្លាប់តិចជាង១៦ភាគរយ បើធៀបនឹងអ្នកដែលមិនទទួលទានកាហ្វេ៕



អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


