ខេត្តរតនគិរី ចុះត្រជាក់ដល់១៥អង្សាសេ, អាជ្ញាធរស្នើឱ្យពលរដ្ឋប្រយ័ត្នប្រយែងខ្ពស់
អុន សម្ផស្ស
27 មករា 2025 07:00 AM

ខេត្តរតនគិរី៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី អំពាវនាវដល់សាធារណជនប្រុងប្រយ័ត្ន និងថែរក្សាសុខភាព ក្រោយព្យាករឃើញអាកាសធាតុចុះត្រជាក់ដល់១៥ អង្សាសេក្នុងខេត្តរតនគិរី រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២៥នេះ..។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន មន្ទីរធនធានទឹកខេត្តរតនគិរី អះអាងថា ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ខ្យល់មូសុងឦសានបក់មកក្នុងកម្រិតបង្គួរ និងកំពុងមានឥទ្ធិពលមកលើខេត្តរតនគិរី។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុចុះត្រជាក់បង្គួរ សីតុណ្ហភាពមានពី១៥ ទៅ ២៩ អង្សាសេ។ ដោយព្យាករឃើញដូច្នេះ អាជ្ញាធរតំបន់ជូនដំណឹងជាសាធារណៈ ដោយអំពាវនាវពលរដ្ឋឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ និងពិសេសយកចិត្តទុកដាក់ថែទាំសុខភាពលើមនុស្សចាស់ ស្ត្រី និងកុមារ សត្វពាហនៈ និងផលដំណាំផ្សេងៗ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត